2023-08-05 10:08
258

កាលពីថ្ងៃទី០៣ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង​០៨និង០០នាទី​ស្របតាម យោបល់ដឹកនាំរបស់លោកឧត្តមសេ នីយ៍ទោ​ សាត​ គឹមសាន​ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ និងយោបល់លោក​ឧត្តមសេ​នីយ៍ត្រី​ លឹម​ ពុទ្ធីឡា​ ស្នងការរងផែនការងារ នគរបាល​ព្រហ្មទ័ណ្ឌ​ លោកវរសេនី យ៍ឯក​ សន​ និល​ អធិ​ការន​គរបាលស្រុករតនមណ្ឌល​ បា​ន​ដឹកនាំកម្លាំងជំនាញផ្នែកព្រហ្មទណ្ឌ​រួមជា​មួយកម្លាំងប៉ុស្តិ៍នគរ​បា​ល​រដ្ឋបាលស្តៅ បានធ្វេីការឃាត់ខ្លួនជនសង្ស័យចំ​នួន ០២ នាក់​ឈ្មោះ ចាន់ វណ្ណ: ភេទប្រុ ស អាយុ​២០​ឆ្នាំ   មានទីលំនៅភូមិបឹងអំពិល ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្ត បាត់ដំបងនិងឈ្មោះ​ ឡៅ​ ថៃ​ ភេ​ទប្រុ​ស​អាយុ​ ១៩ឆ្នាំ រស់នៅភូមិបឹង អំពិលឃុំ ស្តៅ ស្រុករតនមណ្ឌល ខេ​ត្តបាត់ដំបង​នាំមកកាន់អធិការដ្ឋាន​នគរបាលស្រុកដេីម្បីធ្វេីការសាកសួរ​ស្រាវជ្រាវ​ ។ 

ការអនុវត្តបែបនេះគឺយោងទៅលេី​បណ្តឹងរបស់ជនរ​ង​គ្រោះឈ្មោះកែវ វិសុទ្ធ ភេទប្រុស​ អាយុ ៤៨ឆ្នាំ​ រស់​នៅ ភូមិបឹងអំពិល ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្ត​បាត់ដំបង​ ប្តឹងមកសមត្ថកិច្ចនគរបាលអំពីករណីជនសង័្សយ​លួចកាត់យកដេីមឈេីធ្នងធំរបស់ខ្លួនកលពីថ្ងៃ​ទី០២ខែ​សី ហាឆ្នាំ២០២៣​វេលាម៉ោង២៣និង​២​០​នាទីនៅ ចំណុចភ្នំស្លឹក ស្ថិតក្នុងភូមិបឹងអំពិល ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង​ ដែលតាមរយៈនេះទេីបសមត្ថកិច្ចបានធ្វេីការស្រាវជ្រាវ និងកំណត់មុខ​សញ្ញាបានរហូតឃាត់ខ្លួនតែម្តង។ 

ពេលធ្វេីការសាកសួរជនសង្ស័យបានសារភាពថាពួកគេពិតជាបានធ្វេីសកម្មភាពលួច ឈើធ្នង់ របស់ជនរងគ្រោះពិតប្រាកដម៉ែន។ 

-*វត្ថុតាងដកហូត ៖

-ម៉ូតូម៉ាកហុងដាឌ្រីម​ ​ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ស្លាកលេខ សៀមរាប AF-6428 ចំនួន០១គ្រឿង

2.ម៉ូតូម៉ាកហុងដាឌ្រីម​ ​ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ស្លាកលេខ សៀមរាប AH-5400 ចំនួន០១គ្រឿង

-រទះអូសចំនួន០១

-កំណាត់ឈេីជាច្រេីនកំណាត់។