2023-05-04 06:05
439

តាកែវ៖ មន្ត្រីយោធាថ្នាក់វរសេនីយ៍ទោម្នាក់ បានបាញ់សម្លាប់ខ្លួននៅក្នុងចំការ ខណៈបើកររថយន្តមកតាំងពីខេត្តព្រះសីហនុមកលេងបងប្អូនក្នុងខេត្តតាកែវ។

សេចក្តីរាយការណ៍បឋម នៅល្ងាចថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣ នេះ មានមន្ត្រីយោធាស័ក្ដិ ៤កន្លះម្នាក់ ជិះឡានមកពីខេត្តព្រះសីហនុ មកលេងបងប្អូននៅខេត្តតាកែវ តែបែរជាបា.ញ់សម្លាប់ខ្លួន ក្នុងដីចំការបងប្អូន ស្ថិតនៅភូមិត្រពាំងឫស្សី សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ។

តាមប្រភពព័ត៌មាន អត្តសញ្ញាណជនរងគ្រោះមិនទាន់ស្គាល់នៅឡើយទេ ដោយជិះរថយន្តស៊េរីទំនើបមួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខកម្ពុជា VINA 5053 បានបាញ់សម្លាប់ក្នុងចំការដោយមិនទាន់ដឹងមូលហេតុ។

បច្ចុប្បន្នករណីសមត្ថកិច្ចស្នងការនគរបាលខេត្តតាកែវ កំពុងចុះទៅធ្វើការស្រាវជ្រាវ និងពិនិត្យជុំវិញកន្លែងកើតហេតុ ដើម្បីស្វែងរកមូលហេតុអ្វីដែលនាំឲ្យមន្ត្រីយោធារូបនេះធ្វើធត្តឃាតបាញ់សម្លាប់ខ្លួនផុយៗបែបនេះ៕