2023-06-27 05:06
214

(កំពត) ៖     នៅព្រឹកថ្ងៃទី ២៧ ខែមិថុនាឆ្នាំ២០២៣នេះ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបានចុះជួបសំណេះសំណាលនិងសួរសុខទុក្ខប្រជាពលរដ្ឋ មកពីឃុំចំនួន ៤ ក្នុងស្រុកកំពង់ត្រាច  បានធ្វើឡើងនៅក្នុងបរិវេណវត្តដំណាក់កន្ទួត ដែលស្ថិតនៅក្នុងភូមិដំណាក់កន្ទួត ឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាចខេត្តកំពត អភិបាលខេត្តបានប្រាប់ពលរដ្ឋឲ្យដឹងថាការឆ្លងកាត់សម័យកាលជាច្រើនដែលធ្វើឲ្យពួកគាត់ចងចាំមិនបំភ្លេចនៅអំពើទុក្ខសោកវេទនាដែលកើតចេញពីសង្គ្រាមផ្ទៃក្នុងរបស់កម្ពុជា។


ប្រជាពលរដ្ឋខេត្តកំពតទាំងចាស់ក្មេងបានបង្ហាញភក្តីភាពចំពោះការដឹកនាំរបស់សម្តេចតេជោ ជាប្រធានគណបក្សប្រជាជនកម្ពុជាថា ពួកគាត់រួចជីវិត មានឱកាសប្រកបការងារ សិក្សារៀនសូត្រ មានសេរីភាព និងមានអ្វីៗគ្រប់យ៉ាងដូចសព្វថ្ងៃនេះ គឺដោយសារសម្តេចតេជោ ដូច្នេះហើយពួកគាត់នៅតែបន្តគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាជានិច្ច ទោះមាននរណាយកកាំបិតមកភ្ជង់ក ក៏ដោយ។
ប៉ុន្តែ ក្រោយពេលសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាបានដឹកនាំប្រទេស ជីវភាពប្រជាពលរដ្ឋល្អប្រសើរជាលំដាប់ ប្រទេសមានសុខសន្តិភាព សុវត្ថិភាព និងអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យនេះហើតពលរដ្ឋត្រូវដឹងថា មិនអាចភ្លេចគុណបំណាច់របស់សម្តេច និងគុណបំណាច់នៃសន្តិភាពបានទេ។
ដូច្នេះហើយរាល់ការបោះឆ្នោត ពួកគាត់នៅតែបន្តគាំទ្រគណបក្សប្រជាជនពេញមួយជីវិត ដើម្បីថែរក្សាសុខសន្តិភាព និងបន្តការអភិវឌ្ឍន៍រីកចម្រើនមុខទៀត ហើយទោះជាមាននរណាយកកាំបិទមកភ្ជង់ក ក៏ពលរដ្ឋនៅតែបន្តគាំទ្របោះឆ្នោតជូនគណបក្សប្រជាជនដែរ។

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងនៅក្នុងពិធីសំណេះសំណាលនោះថាប្រទេសកម្ពុជា ក៏ដូចជាមូលដ្ឋានក្នុងខេត្តកំពតមានការអភិវឌ្ឍន៍រីកចម្រើនគ្រប់វិស័យមកដល់សព្វថ្ងៃ ក៏ដោយសារតែការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្ដេចបានលះបង់កម្លាំងកាយចិត្ត និងយកអាជីវិតរបស់សម្ដេច និងក្រុមគ្រួសារទៅប្តូរជាមួយនឹងការរំដោះជាតិមាតុភូមិ សង្គ្រោះប្រជាជន រហូតស្វែងរកបាននូវសុខសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើនស្ទើរគ្រប់វិស័យដូចសព្វថ្ងៃ។
ជាមួយគ្នាចុងក្រោយនេះឯកឧត្តមអភិបាលខេត្តក៏បានអំពាវនាវផ្ដាំផ្ញើរទៅដល់ប្រជាពលរដ្ឋទាំងអស់ សូមមេត្តាទៅចូលរួមបោះឆ្នោតនីតិកាលទី៧ កុំបីខាន នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ  ហើយត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា លេខរៀងទី១៨នៅលើសន្លឹកឆ្នោត ដើម្បីរួមដំណើរជាមួយសម្តេចតេជោក្នុងការ ការពារសន្តិភាព និងបន្តកិច្ចអភិវឌ្ឍន៍ប្រទេសទៅមុខទៀត។