2023-12-18 06:12
143

ខេត្តកំពង់ចាម  ៖ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណ:កម្មាធិការសាខា បានចាត់អោយ លោក ទូច ឆៃ នាយកសាខា រួមជាមួយ លោក ប្រធានអនុសាខាស្រុក ក្រុមកាកបាទក្រហមកម្ពុជាឃុំ និងអ្នកស្ម័គ្រចិត្តភូមិ បានអញ្ជើញចុះសួរសុខទុក្ខ និង នាំយកអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន  ផ្តល់ជូន ២គ្រូសារ ឈ្មោះ ឌី វ៉ៃ អាយុ ៥៩ឆ្នាំ និងឈ្មោះ សែម ភឿន អាយុ ៥០ឆ្នាំ រស់នៅភូមិជីប៉ោ ឃុំស្វាយពោធិ ស្រុកស្រីសន្ធរ ដែលរងគ្រោះដោយអគ្គីភ័យ  មូលហេតុ ឆ្លងចរន្តអគ្គិសនី ធ្វើអោយ ផ្ទះក្បឿង ២ខ្នង ទំហំ ៥ម × ៧ម និង ៧ម× ១០ម ត្រូវភ្លើងឆេះទាំងស្រុង ហើយឆ្លងរាលប៉ះពាល់ជញ្ជាំងផ្ទះជិតខាង ១ខ្នងទៀត តែបានជួយពន្លត់ទាន់ពេលវេលា នៅថ្ងៃចន្ទ ទី១៨ ខែធ្នូ  ឆ្នាំ ២០២៣ នេះ  ។ ហេតុការណ៍នេះ កើតឡើង កាលពីម៉ោង ២រសៀល  ថ្ងៃទី ១៧ ខែធ្នូ  ឆ្នាំ ២០២៣ 

      លោក ទូច ឆៃ   ក្នុងនាម ឯកឧត្តម  អ៊ុន ចាន់ដា ប្រធានគណ:កម្មាធិការសាខា បានសម្តែងការសោកស្តាយជាពន់ពេក ជាមួយជនរងគ្រោះ ចំពោះ ឧបត្តិហេតុដែលកើតឡើងស្មានមិនដល់នេះ នាំអោយខូចខាតទាំងលំនៅដ្ឋាន បាត់បង់ទាំងទ្រព្យសម្បត្តិ លុយកាក់ ក៏ឆេះអស់គ្មានសល់ ។

     លោកនាយកសាខា ក៏បាននាំយកនូវ បណ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ លោក ប៉ាន សូរស័ក្តិ ប្រធានកិត្តិយសសាខា និង  លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា  ជា   ពិសេស ពីសំណាក់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេច លោកតែងតែយកចិត្តទុកដាក់គិតគូរ អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះបំផុត នៅគ្រប់ទីកន្លែង ដោយមិនប្រកាន់និន្នាការនយោបាយ ពូជសាសន៍ ឬ សាសនា អ្វីឡើយ ហើយតែងបានចាត់តំណាង ចុះអន្តរាគមន៍ នាំយកអំណោយមនុស្សធម៌ ជួយសម្រាលទុក្ខលំបាកជនរងគ្រោះ ទាន់ពេលវេលា តាមទិសស្លោក ” ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា “។

     ដោយអាកាសធាតុក្នុងរដូវប្រាំងមានសភាពរាំងស្ងួតខ្លាំង លោក ទូច ឆៃ   បានក្រើនរំលឹក បងប្អូនប្រជាពលរដ្ឋទាំងអស់ អោយប្រុងប្រយ័ត្ន អំពីគ្រោះមហន្តរាយនានា ពិសេស គ្រោះអគ្គីភ័យ ដែលអាចកើតមាន គ្រប់ពេល ប្រសិនបើមានការធ្វេសប្រហែស ។ ហេតុនេះ មុននឹងចេញពីផ្ទះ ត្រូវពន្លត់ភ្លើងចង្ក្រាន ហ្គាស បិទកុងតាក់ជាមុនសិន ពិសេស ការ ត បណ្តាញអគ្គិសនី ត្រូវហៅអ្នកជំនាញ មករៀបចំភ្ជាប់ចរន្តទៅតាមបទដ្ឋាន បច្ចេកទេសអោយបានត្រឹមត្រូវ ។ ជាមួយនោះ ត្រូវយកចិត្តទុកដាក់ ថែទាំសុខភាព អនាម័យស្អាត ៣យ៉ាង និងសុវត្ថិភាពផ្ទាល់ខ្លួន អោយបានជាប្រចាំ ។

     អំណោយមនុស្សធម៌ ដែលបានផ្ដល់ជូន ពលរដ្ឋរងគ្រោះ ទាំង ២គ្រួសារ ក្នង ១គ្រួសារ ទទួលបាន ៖   អង្ករ ៥០គក្រ ទឹកត្រី ២យួរ ទឹកស៊ីអ៊ីវ ២យួរ ,មី ២កេស ,តង់ធំ២ ,ឃីត ២ ( មុង ភួយ សារុង ក្រម៉ា ) អាវយឺត ១០ ,សម្ភារៈដំណេក សម្ភារ ផ្ទះបាយ   និង ថវិកាចំនួន ១,០០០,០០០រៀល ។ ជាមួយនោះ ឧបត្ថម្ភ ១គ្រួសារទៀត ដែលរងគ្រោះកម្រិតស្រាល ថវិកា ៣០០,០០០រៀល ។

   ដោយឡែក លោកស្រី ស្រី គឹមឆយ ទីប្រឹក្សារាជរដ្ឋាភិបាល និងជាក្រុមការងារចុះជួយស្រុក  ផ្តល់ជូន ម្ចាស់ផ្ទះរងគ្រោះ ក្នុង ១គ្រួសារ ថវិកា ២០០,០០០រៀល ។ ចំពោះ ផ្ទះរងផលប៉ះពាល់ ១គ្រួសារទៀត ឧបត្ថម្ភថវិកា ១០០,០០០ រៀល ៕