2023-07-26 10:07
132

    ខេត្តកំពង់ឆ្នាំង៖    ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣រសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចខាងកើតកោះចាបក្នុងភូមិសាស្ត្រឃុំពោធិ៍ស្រុកកំពង់លែង។មនុស្ស២នាក់បានបាត់ខ្លួននៅពេលដែលបាឡាស្មាច់១គ្រឿងបានលិចពេលកំពុងបើកក្នុងពេលភ្លៀងនិងព្យុះមកដល់។

 នៅក្នុងហេតុការណ៍លិចបាឡាស្មាច់នេះ បណ្តាលឲ្យបាត់ខ្លួនមនុស្ស២នាក់ និងម្នាក់ទៀតហែលរួចផុតពីគ្រោះថ្នាក់។ជនរងគ្រោះទាំង៣នាក់មាន១.ឈ្មោះ រ៉េន រឹទ្ធ ភេទប្រុស អាយុ៣០ឆ្នាំ ត្រូវជាប្ដីបាត់ខ្លួន។ ២.ឈ្មោះ អេង យីម ភេទស្រី អាយុ៤៤ឆ្នាំ ត្រូវជាប្រពន្ធបាត់ខ្លួន និង៣.ឈ្មោះ ប៉ុន ភារម្យ ភេទ ប្រុស អាយុ១៦ឆ្នាំ ត្រូវជាកូនបានហែលរួច ។ ជនរងគ្រោះមានទីលំនៅក្នុងភូមិដំណាក់កកោះ ឃុំពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។

    ក្រោយពេលកើតហេតុ មន្ត្រីអាជ្ញាធរ សមត្ថកិច្ចរួមជាមួយបងប្អូនជនរងគ្រោះ បាននិងកំពុងស្វែងរកអ្នកដែលបាត់ខ្លួន មិនទាន់ឃើញនៅឡើយទេ ។នាយប់ថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២៣នេះសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានកំពុងតែរុករកមនុស្សដែលបាត់ខ្លួនក្នុងករណីលិចបាឡាស្មាច់នេះ៕