2023-10-09 01:10
272

នៅវេលាម៉ោង៦និង៥០នាទីយប់ថ្ងៃទី០៧ ខែតុលាឆ្នាំ២០២៣ នៅលើផ្លូវខេត្តលេខ2561A ចំណុចភូមិតេជោភ្នំឆ័ត្រ ឃុំស្វាយចេក ស្រុកស្វាយចេក  ។
លោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេកបានឲ្យដឹងថា៖ អ្នកបើកបរម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមពណ៌ខ្មៅស៊េរីឆ្នាំ ២០១៣ ផ្លាកលេខ ប.មានជ័យ 1H.5742 ឈ្មោះ ហាច សុឆាត ភេទប្រុសអាយុ២២ឆ្នាំ នៅភូមិខ្វាវលិច ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

អ្នកបើកបរគោយន្តឈ្មោះ ឃឹម សាមឿន ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិ តេជោភ្នំឆ័ត្រ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។
លោកអធិការបានបញ្ជាក់ថា៖ មុនពេលកើតហេតុ ម៉ូតូនិងគោយន្តបានធ្វើដំណើរស្របទិសគ្នាពីទិសខាងកើតទៅលិច ពេលដល់ចំណុចកើតហេតុម៉ូតូបានបុកគោយន្តកន្ត្រៃពីក្រោយបណ្តាលឲ្យអ្នកបើកម៉ូតូស្លាប់ ។

មូលហេតុបង្កឲ្យមានគ្រោះថ្នាក់គោយន្តកន្ត្រៃបើកពេលយប់គ្មានភ្លើងបំភ្លឺពីក្រោយនិងអ្នកបើកម៉ូតូមានល្បឿនលឿន ។ សពជនរងគ្រោះបានប្រគល់ជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។វត្ថុតាងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយចេករង់ចាំធ្វើការដោះស្រាយតាមនីតិវិធី ៕