2023-05-01 02:05
501


ខេត្តស្វាយរៀង៖ កងរាជអាវុធហត្ថខេត្តស្វាយរៀង  បញ្ជូនជនសង្ស័យ៥ នាក់ ទៅអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ពាក់ព័ន្ធករណីរក្សាទុកនិងជួញដូរដោយខុសច្បាប់នូវសារធាតុញៀននាព្រឹកថ្ងៃ ទី០១ ខែឧសភា ឆ្នាំ២០២៣។


សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀន  កងរាជអាវុធហត្ថខេត្តស្វាយរៀងបានអោយដឹងថាជនសង្ស័យមាន ៖
ទី១ឈ្មោះ វិន វាំងខា ភេទប្រុស អាយុ១៧ ឆ្នាំជនជាតិវៀតណាម មុខរបរបុគ្គលិកអនឡាញ មានទីលំនៅបច្ចុប្បន្នស្នាក់នៅកាស៊ីណូម៉ុកបាយ ភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
ទី២.ឈ្មោះ ដាំង មិនវ៉ាង ភេទប្រុស អាយុ ៣០ ឆ្នាំជនជាតិវៀតណាម មុខរបរបុគ្គលិកអនឡាញ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
ទី៣.ឈ្មោះ លី ទឹងផាត ភេទប្រុស អាយុ ៣១ ឆ្នាំជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
ទី៤.ឈ្មោះ វ៉ ធីកាំទូ ភេទស្រី អាយុ៣៥ ឆ្នាំជនជាតិវៀតណាម មុខរបរលក់ដូរ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល  ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
ទី៥.ឈ្មោះ ង្វៀង ចុងហ៊ីវ ភេទប្រុស អាយុ ៣២ ឆ្នាំជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល  ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
ប្រភពបានបញ្ជាក់ទៀតថាកាលពីវេលាម៉ោង១០ និង៣០នាទី ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ កម្លាំងជំនាញមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តស្វាយរៀង សហការជាមួយ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត ដឹកនាំដោយលោក វរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តទទួលជំនាញ ក្រោមបញ្ជាផ្ទាល់ លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត ស្វាយរៀង ដោយមានការដឹកនាំ និងសម្របសម្រួលពីលោក ឡាយ ជុងហេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានចុះបង្ក្រាបករណីរក្សាទុក ឬជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចមុខកាស៊ីណូវីននឺស ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៥ នាក់ ស្រី ០១ នាក់និងបានចាប់យកវត្ថុតាងរួមមាន ៖


១.ម្សៅក្រាមពណ៌សថ្លាសង្ស័យគ្រឿងញៀនចំនួន៥៨ កញ្ចាប់ មានទម្ងន់ ១៩៦,៦៦ក្រាម(គិតទាំងសំបកវេចខ្ចប់)
២.ថ្នាំគ្រាប់ពណ៌ក្រហមចំនួន០១កញ្ចប់=៤១ គ្រាប់មានទម្ងន់៤,៥០(គិតទាំងសំបកវេចខ្ចប់)
៣.ថ្នាំគ្រាប់ពណ៌ផ្កាឈូកចំនួន០១កញ្ចប់=១២ គ្រាប់ មានទម្ងន់ ៤,៧៣ ក្រាម(គិតទាំងសំបកវេចខ្ចប់)
៤.ថ្នាំគ្រាប់ពណ៌ត្រួយចេកចំនួន០៤កញ្ចប់=២១ គ្រាប់កន្លះមានទម្ងន់១១,៣៩ក្រាម(គិតទាំងសំបកវេចខ្ចប់)
៥.ថ្នាំគ្រាប់ពណ៌ផ្ទៃមេឃចំនួន០១កញ្ចប់=១២ គ្រាប់មានទម្ងន់ ២,០២ក្រាម(គិតទាំងសំបកវេចខ្ចប់)
៦.ថ្នាំគ្រាប់ពណ៌ប្រផេះចំនួន០១កញ្ចប់=០១ គ្រាប់មានទម្ងន់០,៦៣ក្រាម(គិតទាំងសំបកវេចខ្ចប់)
៧.ថ្នាំគ្រាប់ពណ៌ត្នោតចំនួន០១កញ្ចប់=០១ គ្រាប់មានទម្ងន់ ០,៦២ក្រាម(គិតទាំងសំបកវេចខ្ចប់)
៨.ម្សៅម៉ត់ពណ៌សចំនួន៣២ កញ្ចប់ មានទម្ងន់៤០,០៩(គិតទាំងសំបកវេចខ្ចប់)
៩.ម្សៅម៉ត់ពណ៌ត្រួយចេកចំនួន០១ កញ្ចប់មានទម្ងន់០,៤៩(គិតទាំងសំបកវេចខ្ចប់)
១០.ថ្នាំជក់ចំនួន០១ កញ្ចប់ មានទម្ងន់១,០០(គិតទាំងសំបកវេចខ្ចប់)
១១.ម្សៅកញ្ចប់ពណ៌ក្រហមចំនួន០៥ កញ្ចប់មានទម្ងន់១២៤,៧៥ ក្រាម(គិតទាំងសំបកវេចខ្ចប់)
១២.ជញ្ជីងថ្លឹងថ្នាំញៀនចំនួន០២ គ្រឿង
១៣.ម៉ូតូចំនួន០៣ គ្រឿង
១៤.ទូរស័ព្ទដៃចំនួន១៣ គ្រឿង
១៥.លិខិតឆ្លងដែនចំនួន០៣ ក្បាល
១៦.អត្តសញ្ញាណប័ណ្ណសញ្ជាតិវៀតណាមចំនួន០៤ សន្លឹក
១៧.ប័ណ្ណបើកបរចំនួន០១ សន្លឹក
១៨.សម្ភារសម្រាប់វេចខ្ចប់ និងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន ៕