2023-07-14 12:07
220

ភ្នំពេញ​៖​ បុរសម្នាក់ជិះម៉ូតូតាមដងផ្លូវបំណងទៅផ្ទះស្រាប់តែមានជនសង្ស័យមួយក្រុមជិះម៉ូតូ២គ្រឿងប្រដាប់ដោយកាំបិតដេញកាប់បណ្តាលឱ្យរងរបួសបំណងប្លន់តែមិនបានសម្រេចកាលពីវេលាម៉ោង១និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៤ខែកក្កដា​ ឆ្នាំ២០២៣​ នៅចំណុចមុខវត្តភ្នៀតសិប្ពលី​ តាមបណ្តោយផ្លូវបេតុង​ សង្កាត់ស្នោ​ ខណ្ឌកំបូល។ 

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកើតហេតុជនរងគ្រោះជិះម៉ូតូម៉ាកវ៉េវ​ ពណ៌ក្រហម​ ពាក់ស្លាកលេខសៀមរាប​ 1J 7216 ធ្វើដំណើរតាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីកេីតទៅលិចខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានជនសង្ស័យមួយក្រុមមានគ្នា៤នាក់ជិះម៉ូតូ២គ្រឿងប្រដាប់ដោយកាំបិតជិះមកពីក្រោយដេញកាប់បំណងប្លន់យកម៉ូតូតែមិនបានសម្រេចបណ្តាលឱ្យរងរបួសភ្លាមនោះជនរងគ្រោះស្រែកឆោឡោឡើងទើបជនសង្ស័យភ័យក៏រត់គេចខ្លួនបាត់។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុបានត្រឹមនាំជនរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបានស្នោរដើម្បីកំណត់មុខសញ្ញា៕