2024-02-01 03:02
69

ឈាមស្រែកស្បែហៅ ទីបំផុតសមត្ថកិច្ចបានឃាត់ខ្លួនជនដៃដល់ក្នុងសំណុំរឿង ឃាតកម្ម គិតទុកជាមុន រំលោភសម្លាប់ នារីពោះធំ៥ ខែ ដើម្បីប្លន់យកម៉ូតូ រួចដុតសាកសពចោលនៅក្នុងព្រៃ បានហើយកាលពីវេលាម៉ោង៤និង៣៥នាទីរសៀល ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ នៅចំណុចមុខផ្សារឃ្លាំងរំសេវថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនសង្ស័យខាងលើនេះមានឈ្មោះឈ្មោះ ភឹម រតនា ហៅ គាង អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិត្រពាំងអំពិល សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ចំណែកជនរងគ្រោះមានឈ្មោះ វ៉េង ថារី ហៅ ស្រីម៉ី ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិព្រៃល្វា ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាល ។សូមរំលឹកថាកាលពីល្ងាចថ្ងៃទី ២១ខែមករាឆ្នាំ២០២៤ កន្លងទៅនេះ ប្រជាពលរដ្ឋបានប្រទះឃើញសាកសពនារីរងគ្រោះ នៅចំណុច ក្នុងព្រៃមួយកន្លែង ក្នុងភូមិរំលេច ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល។ 

ពាក់ព័ន្ធទៅនិងករណីឃាតកម្មនេះបើតាមចម្លើយសារភាពរបស់ជនសង្ស័យបានប្រាប់សមត្ថកិច្ចថា កន្លងមករូបគេ និងជនរងគ្រោះធ្លាប់មានទំនាក់ទំនងស្នេហាជាមួយគ្នា ហើយនៅព្រឹកថ្ងៃទី១៤.ខែមករាឆ្នាំ.២០២៤ គេមានគម្រោងទុកជាមុនថានិងសម្លាប់ជនរងគ្រោះដើម្បីប្លន់យកម៉ូតូហើយក៏បានទូរស័ព្ទហៅជនរងគ្រោះមកជួប បន្ទាប់មកជនរងគ្រោះក៏បាន ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាប៊ីត ពណ៌ខៀវលាយស ស្លាកលេខ 1KI-2858 មកជួបជនសង្ស័យតាមការណាត់ ។បន្ទាប់ពីបានជួបគ្នាជនសង្ស័យក៏បានឌុបជនរងគ្រោះចូលផ្ទះសំណាក់ "សួគ៌ា" (ភ្នំបាសិត) ប្រហែលមួយម៉ោងក្រោយមកក៏បានចេញមកវិញ រួចក៏បានដឹកគ្នាមកដល់ចំណុចក្នុងព្រៃមួយកន្លែងក៏បានឈប់ម៉ូតូអង្គុយលេង ដោយឃើញឪកាសល្អជនសង្ស័យក៏បានយកខ្សែអង្រឹងដែលខ្លួនបានទិញត្រៀមទុកជាស្រេចនៅក្នុងហោប៉ៅខោ មកធ្វើសកម្មភាពរឹតកជនរងគ្រោះបណ្តាលឲ្យស្លាប់បាត់បង់ជីវិតភ្លាមៗ និងបានអូសសព ជនរងគ្រោះចូលទៅក្នុងព្រៃហើយប្រមូលស្មៅ និងមែកឈើ គ្របលើសព រួចក៏ជិះម៉ូតូទៅទិញសាំងមកស្រោចលើសពហើយដុតចោលដើម្បីបំបាត់ភស្តុតាង បន្ទាប់មករូបគេក៏បានជិះម៉ូតូជនរងគ្រោះយកទៅលក់នៅភ្នំពេញហើយក៏ព្យាយាមគេចខ្លួន រហូតមកដល់រសៀលថ្ងៃទី៣០ខែមករា ឆ្នាំ២០២៤ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនតែម្តង ។


ជនសង្ស័យខាងលើនេះ ត្រូវបានសមត្ថកិច្ចបញ្ជួនទៅកាន់មូលដ្ឋានអាវុធហត្ថស្រុកអង្គស្នួល ដែលជាម្ចាស់ករណី ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់។