2023-05-03 02:05
731


លោក សុខ សុទ្ធី អភិបាលរងខេត្ត បានដឹកនាំកិច្ចប្រជុំស្តីពីករណីទំនាស់ដីធ្លីរវាងលោក ទៅ ម៉ឹង ជាមួយលោកស្រី គឹម បូរ៉ា ស្ថិតនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។ ដែលមានសមាភាពចូលរួមប្រជុំខាងលើនេះមានដូចជា៖លោក វ៉ៃ ភីរម្យ ព្រះរាជអាជ្ញារង លោក តាំង ឈុនស្រេង មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោក ឃឹម សាណេ ស្នងការរងនគរបាលខេត្ត លោក ឈឹម ចិន អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ លោក គង់ ត្រាមៀច អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត លោក សំ ផល្លី អនុប្រធានការិយាល័យគ្រប់គ្រងការអភិវឌ្ឍ និងសំណង់ លោក ម៉ម ប៉េង អនុប្រធានការិយាល័យសុរិយោដី មន្ទីរដ.ន.ស.ស លោក អាយ សុទ្ធីរិទ្ធិ ប្រធានការិយាល័យដ.ន.ស.ភ ក្រុងខេមរភូមិន្ទ លោកស្រី ផឹង ពិសី ចៅសង្កាត់ស្មាច់មានជ័យ លោក នាក់ សារឿន មេភូមិ១ សង្កាត់ស្មាច់មានជ័យ និងមន្រ្តីជំនាញពាក់ព័ន្ធមួយចំនួន។

លទ្ធផលនៃអង្គប្រជុំទាំងមូលមានដូចជា ៖
១/រដ្ឋបាលក្រុងខេមរភូមិន្ទ និងមន្ទីរសាធារណការ និងដឹកជញ្ជូន ចេញសេចក្តីជូនដំណឹងដល់ឈ្មោះ គឹម បូរ៉ា ឱ្យរុះរើចេញទីតាំងលើដីចំណីផ្លូវដោយខ្លួនឯង 
២/រដ្ឋបាលក្រុងខេមរភូមិន្ទ ចេញសេចក្តីជូនដំណឹងដល់ឈ្មោះ គឹម បូរ៉ា ចំនួនពីរដងសិនមុននិងអនុវត្តវិធានរដ្ឋបាល 
៣/រដ្ឋបាលក្រុងខេមរភូមិន្ទ និងរដ្ឋបាលសង្កាត់ស្មាច់មានជ័យ ត្រូវផ្សព្វផ្សាយសេចក្តីជូនដំណឹងនេះជាសាធារណៈ និងដល់អ្នកពាក់ព័ន្ធផ្សេងៗជ្រាប ។
ជាចុងក្រោយលោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តបានមានមតិណែនាំដល់អង្គប្រជុំទាំងមូលត្រូវសហការគ្នាឱ្យល្អ។
ថ្ងៃអង្គារ ១៣កើត ខែពិសាខ ឆ្នាំថោះ បញ្ចាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ សាលប្រជុំ ក សាលាខេត្តកោះកុង ។