2024-03-17 04:03
47

កំពង់ស្ពឺ ៖ក្រុមមន្ត្រីជំនាញ រួមនិងការងារបច្ចេកទេស បានចុះធ្វើកំណតហេតុផ្អាកមិន អោយក្រុមហ៊ុនចិនមួយ សាងសង់របងរំលោភយកចំណីអូរតាមសណ្តរស្ទឹងព្រែកត្នោតជាបន្តទៀតនោះទេ ។
   សូមបញ្ជាក់ថាបើតាមក្រុមមន្ត្រីជំនាញបានអះអាងថា ក្រុមហ៊ុនចិនខាងលើនេះបានធ្វើរបងថ្មដែលជាសំណង់រឹង គ្មានច្បាប់អនុញ្ញាត្ត ដោយរំលោភយកចំណីអូរនិងចូលក្នុងអូរ ស្ថិតនៅចំណុចភូមិសំបួរ ឃុំមហាសាំងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ហើយត្រូវបានក្រុម       មន្ត្រីជំនាញ ចុះទៅផ្កាកសកម្មភាពក្រុមហ៊ុនចិននេះជាបណ្តោះអាសន្នកាលពីរសៀលថ្ងៃទី១៥ខែមីនាឆ្នាំ២០២៤។
   បើតាមការឲ្យដឹងពីលោក លោក ឆុំ ស៊ីនណារ៉ា អនុប្រធានមន្ទីរដែនដីនគរូបនីយកម្មនិងសំណង់ខេត្តកំពង់ស្ពឺបានឲ្យដឹងថាចំពោះមូលហេតុដែលនាំឲ្យមានការចុះផ្អាកនេះដោយសារក្រុមហ៊ុនចិនខាងលើនេះមិនទាន់មានឯកសារកែប្រែប្រភេទដី និង.ឯកសារបង្រួមក្បាលដីក៏ដូចជាច្បាប់សាងសង់ផងដែរ ជាមួយគ្នានោះមន្រ្តីជំនាញតើងតម្រូវឲ្យម្ចាស់ក្រុមហ៊ុនសុំច្បាប់អនុញ្ញាត្តសិន ។
   គួបញ្ជាក់ផងដែរថា: អូរធម្មជាតិខាងលើនេះ មានការទទួលស្គាល់និងចុះបញ្ជី នៅមន្ទីរធនធានទឹកនិងមន្ទីរសុរិយោដី អូរនេះមានទំហំទទឹង ១១ម៉ែត្រ ចំណែកសំណង់រឹងរបងថ្មដែលសាងសង់ រំលោភយកចំណីអូររួចរាល់ហើយនោះ មន្រ្តីជំនាញមិនទាន់មានចំណាត់ការនៅឡើយទេ គឺរង់ចាំឆ្លងយោបល់ថ្នាក់ដឹកលើជាអ្នកសម្រេច ៕