2023-07-28 06:07
274


កំពត:        នៅថ្ងៃទី២៨ខែកក្កដាឆ្នាំ២០២៣ វេលាម៉ោង ០៧និង២០នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង០១លើក ស្ថិតនៅភូមិកូនសត្វ (អូធំ) ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត ។


  បេីកបរដោយ ភេទប្រុស អាយុ៥១ឆ្នាំ ។រស់នៅក្រុងព្រះសីហនុ បានបើកទ្រាក់ទ័រក្រឡាប់ស្លាប់ នៅនឹងកន្លែងកើតហេតុ នៅចំណុចអូរធំភូមិកូនសត្វ ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត) ក្រោយមកសាច់ញាតិមិនអស់ចិត្តក៏បានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តកំពត ក្រុមគ្រូពេទ្យបានបញ្ជាក់ប្រាប់គ្រួសារជនរងគ្រោះពិតជាបានស្លាប់មែន។
រីឯវត្ថុតាង ត្រាក់ទ័រ ចំនួន០១គ្រឿង រក្សាទុកនៅកសិដ្ឋានចិញ្ចឹមជ្រូករបស់ជនរងគ្រោះ។