2023-12-18 10:12
119

ភ្នំពេញ៖ ក្រុមសកម្មជន និងសាមាជិកបក្សភ្លើងទៀន ជាច្រើននាក់បានប្រមូលផ្តុំគ្នា នៅមុខស្នាក់ការកណ្តាល ដើម្បីធ្វើការតវ៉ា ព្រមទាំងទាមទាឲ្យលោកនទាវ វណ្ណុល ជាប្រធានគណបក្សភ្លើងទៀន និងលោក លៅសុធារ៉ាយុតត្តិ ចុះចេញពីតំណែង។ 

 ការតវ៉ាបណ្តេញមេដឹកនាំបក្សប្រឆាំងចុះចេញពីតំណែងរបស់សមាជិកខាងលើ កើតមានឡើងនៅព្រឹកថ្ងៃទី១៨​ ខែធ្នូ​ ឆ្នាំ២០២៣ នេះ​។ 

 សមាជិក​ សមាជិកា​ គណបក្សភ្លើងទៀន​ រាប់រយនាក់បានមកតវ៉ានៅមុខស្នាក់ការកណ្តាល​ ស្ថិតនៅក្នុងវិមានពិភពថ្មីសែនសុខ​ ក្នុងភូមិបាយាប​ សង្កាត់ភ្នំពេញថ្មី​ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដើម្បីតវ៉ាទាមទារទម្លាក់ លោក​ ទាវ​ វណ្ណុល​ ចេញពីប្រធានគណបក្សភ្លើងទៀន។

 ការតវ៉ានេះ​ បានធ្វើឡើងបន្ទាប់ពីលោកទាវ​ វណ្ណុល​ ប្រើអំណាចគណបក្ស ទៅគំរាមកំហែង និងដកហូតតួនាទីសមាជិក សមាជិកា និងក្រុមប្រឹក្សាឃុំ សង្កាត់ជាប់ឆ្នោតរបស់គណបក្សនៅថ្នាក់ក្រោមជាតិ តាមទំនើងចិត្តយ៉ាងអយុត្តិធម៌បំផុត។ 

 ជាមួយគ្នានេះ​ សមាជិក និងថ្នាក់ដឹកនាំនៅមូលដ្ឋាន ស្នើឲ្យលោក ទាវ វណ្ណល និងលោក លី សុធារ៉ាយុត្តិ ចុះចេញពីតំណែងក្នុងគណបក្សដោយឥតលក្ខខណ្ឌចាប់ពីថ្ងៃនេះតទៅ៕