2023-09-27 04:09
149

ខេត្តកណ្ដាល៖ បុរសម្នាក់ ស្លាប់បាត់បង់ជីវិតដោយសារឆក់ចរន្តអគ្គិសនី នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង០៦និង០០នាទី ចំណុចក្នុងដីឡូត៍កំពុងធ្វើរបង ស្ថិតនៅក្នុងភូមិឆ្មាពួន ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

មន្ត្រីនគរបាលស្រុកកណ្ដាលស្ទឹងបានអោយដឹងថា ជនរងគ្រោះឈ្មោះ លី ចំរើន ភេទប្រុស អាយុ ២៣ឆ្នាំ ស្នាក់នៅភូមិប្រជុំអង្គ ឃុំជើងកើប ស្រុកណ្តាលស្ទឹង ខេត្តកណ្តាល មុខរបរ: មិនពិតប្រាដក។

ប្រភពដដែលបន្តថា តាមការបំភ្លឺពីឈ្មោះ ខា សុខន ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរ លក់ដូរបានឱ្យដឹងថានៅថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ០៦និង១០នាទី មានឈ្មោះ កែវ ម៉ាន់ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរ  ជាងសំណង់(អ្នកធ្វើរបង)បានមកប្រាប់គាត់ថាមានមនុស្សស្លាប់នៅក្នុងដីឡូត៍នៅទល់មុខផ្ទះគាត់ពេលនោះគាត់ក៏បានរត់ទៅមើលក៏ឃើញជនរងគ្រោះដេកផ្កាប់មុខស្លាប់បាត់ទៅហើយ រួចគាត់ក៏បានរាយការណ៍មកលោកមេភូមិ។ 

សាកសពមានស្នាមខ្លោចខ្មៅពាសពេញចំហៀងកផ្នែកខាងស្តាំ និងស្នាមឆេះស្បែកប្រវែង ០៨x១cmដៃខាងឆ្វេងខ្ញាំបត់ម្រាមចូលក្នុង ،នៅលើថ្ងាស់ផ្នែកខាងស្តាំមានស្នាមរលាត់ទំហំ៣x៣cm ،មានស្នាមរលាត់ស្បែកត្រចុងចិញ្ចើមខាងឆ្វេងទំហំ១x១cm،ស្នាមរលាត់លើថ្ងាស់ខាងឆ្វេងប្រវែង ៥,៥x១cm،មានស្នាមរលាត់សើស្បែកនៅលើឆ្អឹងជំនីក្រោមដោះខាងស្តាំ ،ស្នាមខ្លោចឆេះខ្មៅនៅកំភួនជើងខាងឆ្វេងផ្នែកខាងក្នុងប្រវែង ១០x៤cm ،ស្នាមឆេះខ្លោចធ្លុះស្បែកលើស្មងជើងឆ្វេងផ្នែកខាងក្រៅរៀងបញ្ឆឹតប្រវែង ៩x៤.៥cm ،ស្នាមរលាត់កោសដាច់ស្បែកលើស្មងជើងខាងស្តាំប្រវែង ២x១cm។

ការសន្និដ្ឋាន យោងតាមការពិនិត្យរបស់ជំនាញនិងលោកគ្រូពេទ្យសាកសពស្លាប់ដោយសារ ឆក់ចរន្តអគ្គិសនី។ សាកសពត្រូវបានប្រគល់ជូន ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕