2024-04-25 07:04
22

ភ្នំពេញ៖ តារា Tit tok ដ៏ល្បីល្បាញម្នាក់ ត្រូវបានមហាជនរិះគ្រប់ៗគ្នា បន្ទាប់ពីឃើញរូបភាពមិនសមរម្យមួយសន្លឹកឈរបន្ទោបង់ភ្ជាប់ជាមួយរូបសំណាកសេះសមុទ្របាញ់ទឹកនៅខេត្តកំពតបង្ហោះ និងចែកចាយលើបណ្តាញសង្គម នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ នេះ។ 
ក្រោយពីមានការបង្ហោះរូបភាពមិនសមរម្យបែបនេះ ធ្វើឲ្យមហាជនមានការរិះគន់ និងស្មើសុំឲ្យអាជ្ញាធរ និងសមត្ថកិច្ចមានវិធានការលើបុគ្គលដែលមានឥទ្ធិពលលើបណ្តាញសង្គមយកមកណែនាំ អប់រំ និងធ្វើកិច្ចសន្យា ដើម្បីឲ្យបញ្ឈប់ប្រព្រឹត្តមិនគប្បីដូចនេះតទៅទៀត។ 
   ពាក់ព័ន្ធករណីតារ Tik tok ឈ្មោះ Santakh ស្នងការដ្ឋាននគរបាលខេត្តកំពត បានសរសេរលើបណ្តាញសង្គម នៅថ្ងៃទី២៥ ខែកុម្ភះ នេះថា៖ «មុខមាត់ស្អាតបាទ តែគ្មានសីលធម៌ក្នុងខ្លួនលោកឯងគិតថាការថតបែបនេះ ជាការត្រឹមត្រូវដែរឬទេ! នេះជាទង្វើរគ្មានសីលធម៌នឹងជាគំរូអាក្រក់ ហើយគឺនេះជាការមាក់ងាយមកលើការខិតខំប្រឹងរបស់ថ្នាក់ដឹកនាំខេត្កខ្ញុំ សូមលោកលប់រូបនេះចេញជាបន្ទាន់»។ 
   ជុំវិញរូបភាពមិនសមរម្យរបស់តារា Tik tok រូបនេះ គណនីហ្វេសប៊ុកមានឈ្មោះ Vengsrun Kuoch ជាមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាល បានសរសេរថា៖ «លេងសេីចជារឿងមួយ តែបេីខុសទំនងបំផ្លាញកិត្តិយសខ្លួនឯង និងសង្គមជាតិ ពិសេសសីលធម៌ និងកម្រិតនៃការយល់ដឹង»។ 
គណនីដដែលបានសរសេរបន្ថែមថា៖ «សេះសមុទ្របាញ់ទឹកនេះ វាមិនមែនជាអត្តសញ្ញាណជាតិទេបច្ចុប្បន្ន តែថ្ងៃមុខ គេចងចាំខេត្តកំពតតាមរយ:សេះសមុទ្របាញ់ទឹកនេះ ហេីយភ្ញៀវទេសចរណ៍ក៏ដូចគ្នា។ អត្តសញ្ញាណយេីង មិនមែនមានតែប្រាសាទអង្គរវត្ត ឬសមិទ្ធផលធំៗដែលមានស្រាប់ទេ ពេលខ្លះគ្រាន់តែស្នាមញញឹម ភាពរួសរាយរាក់ទាក់ ចរឹតល្អចេះគួរសម យេីងក៏ធ្លាប់ត្រូវបានបរទេសផ្តល់ពិន្ទុល្អ ហេីយចងចាំដែរ ថាជាប្រជាជាតិពោរពេញទៅដោយទឹកមុខរីករាយគួរជានៃសេចក្តីសុខក្នុងការមកដល់កម្ពុជា»។ 
    គណនីហ្វេសប៊ុកមានឈ្មោះ Vengsrun Kuoch បានសរសេរបញ្ជាក់ថា៖ រឿងខ្លះតូចតែវាធំ ដូចនេះមុននឹងធ្វេី្វអ្វីត្រូវចេះគិតពិចារណាផង ពាក្យចាស់ថា “គិតមុនគូស” កុំឱ្យភ្លេីងចំបេីងនាំឆេះព្រៃទាំងមូល។ ទៅថតទៅបង្កេីតគំនិតច្នៃប្រឌិតទៅបែបសប្បាយ មិនខ្វះទេ តែត្រូវប្រកាន់ខ្ជាប់ក្រមសីលធម៌ និងអ្វីដែលយល់ថាគួរ ឬមិនគួរ។ បេីគេយកវត្ថុជាទីស្រឡាញ់របស់អ្នកនៅផ្ទះ ហេីយមកលែងសេីចបែបនេះ តេីអ្នកយល់យ៉ាងណា? 
   ក្រោយផ្ទុះការិះគន់ពីមហាជនយ៉ាងចាស់ដៃ តារា Tik tok ឈ្មោះ ស៊ុំ សារុន ហៅសាន់តា បានមុខទទួនូវកំហុសឆ្គងដែលបានថតរូបមិនគប្បីជាមួយរូបសំណាកសេះសមុទ្រដោយអចេតនា និងបានសុំទោសបងប្អូនជនរួមជាតិ សុំទោសដែលខ្លួនបានថតរូបខ្វះការគិត បង្ហាញកាយវិការមិនល្អ  មកពីខ្លួនពុំសូវមានចំណេះដឹងគិតមិនបានវែងឆ្ងាយ៕