2024-05-01 12:05
36

ភ្នំពេញ៖ ស្ត្រី២នាក់ជិះម៉ូតូឌុបគ្នាតាមដងផ្លូវសុខៗស្រាប់តែមានសត្វឆ្កែមួយក្បាលរត់កាត់មុខជ្រុលបុកបណ្តាលឱ្យដួលរងរបួសត្រូវបានកងសង្រ្គោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកទៅមន្ទីរពេទ្យ។ 

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះបានកេីតឡេីងកាលពីវេលាម៉ោង៦និង៤៤នាទីព្រឹក ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ នៅតាមផ្លូវក្រវ៉ាត់ក្រុង ភូមិកប់ភ្លុក សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល ។

ជនរងគ្រោះទី១មានឈ្មោះ សួន សាវី ភេទស្រី អាយុ៣៤ឆ្នាំ (របួលជង្គង់ឆ្វេង)។ 
ជនរងគ្រោះទី២មានឈ្មោះ សួន ស្រីម៉ៅ ភេទស្រី អាយុ២២ឆ្នាំ អ្នកទាំង២មានទីលំនៅភូមិកំពូលខ្ពស់ ឃុំក្រូច ស្រុកព្រៃឈរ ខេត្តកំពង់ចាម(របួសមាត់)។ 
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញស្ត្រី២នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីម ឌុបគ្នាធ្វេីដំណេីរតាមបណ្តោយផ្លូវក្រវ៉ាត់ក្រុងក្នុងទិសដៅពីជងទៅត្បូង ចាកចេញពីផ្ទះបំណងទៅធ្វេីការខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានសត្វឆ្កែមួយក្បាលរត់កាត់មុខធ្វេីឱ្យគេចមិនទាន់ជ្រុលបុកបណ្តាលឱ្យដួលអូសទៅនឹងថ្នល់រងរបួស។ 

ក្រោយកេីតហេតុជនរងគ្រោះ២នាក់ ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ៕