2024-05-01 07:05
34

នំពេញ៖ ផ្ទះឈើចំនួន ០២ខ្នងរបស់បងប្អូនប្រជាពលរដ្ឋខ្មែរឥស្លាម ក្នុងនោះមួយខ្នងជាផ្ទះជួលរបស់លោកជំទាវម្នាក់ ត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុង ប៉ុន្តែមិនបណ្តាលឲ្យមនុស្សរងគ្រោះថ្នាក់ឡើយ។

  ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋខាងលើ កើតឡើងនៅវេលាម៉ោង  ១០និង២០នាទីព្រឹក ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ នៅម្តុំចំណតឡានគីឡូម៉ែត្រលេខ ៩ ភូមិទី២ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

  តាមរបាយការណ៍ បានបញ្ជាក់ថា ផ្ទះឈើប្រក់ក្បឿង ចំនួន ០២ខ្នង ក្នុងនោះមួយខ្នងជាផ្ទះជួលរបស់លោកជំទាវម្នាក់ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ និងរងការខូចខាតទាំងស្រុង ដោយសារមូលហេតុឆ្លងចរន្តអគ្គិសនី។

  តាមសាក្សីបាននិយាយថា អគ្គិភ័យចាប់ផ្តើមឆាបឆេះចេញផ្សែងខ្មៅងងឹតពីជាន់លើផ្ទះលក់អីវ៉ាន់ចាបហួយ (ឈើលើថ្មក្រោម) រហូតមានអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅតែម្តង។

  ភ្លាមៗនោះ រថយន្តពន្លតអគ្គិភ័យជាច្រើនគ្រឿងបានចេញបហរតិបត្តិការអន្តរាគមន៍ជួយបាញ់ពន្លត់ និងទប់ស្កាត់មិនឲ្យរីករាលដាលបន្តទៅផ្ទះអ្នកជិតខាង ដោតប្រើប្រាសរថយន្តពន្លត់អគ្គិភ័យ ចំនួន ១៣គ្រឿង បានបាញ់ពន្លត់រលត់ទៅវិញទាំងស្រុងនៅម៉ោង ១១និង១៥នាទីថ្ងៃខែដដែល ៕