2024-05-12 05:05
257

ខេត្តសៀមរាប៖ លោកតាម្នាក់ត្រូវជាឪពុកជនរងគ្រោះត្រូវបានសមត្ថកិច្ចចាប់ខ្លួន ករណីអំពើហិង្សាមានស្ថានទម្ងន់ទោស នៅល្ងាចថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ ស្ថិតក្នុងភូមិប៉ាក់ប៉ាន់ ឃុំសសរស្ដម្ភ ស្រុកពួក។
   ជនសង្ស័យ ឈ្មោះ អ៊ុល អុី ភេទប្រុស អាយុ ៧៣ឆ្នាំ មុខរបរកសិករ បានធ្វើសកម្មភាពយកកាំបិតខ្វែវកាប់ទៅលើកូនបង្កើតឈ្មោះ អុី ចៀន ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរចាក់ធុងបាស រស់នៅផ្ទះជាមួយឪពុក ម្តាយបណ្ដាលឱ្យរងរបួសមុតរយះសាច់កខាងក្រោយ១កន្លែង(រយះធំមុតជ្រៅ) បន្តបញ្ជូនទៅសង្គ្រោះមន្ទីរ ពេទ្យបង្អែកខេត្តសៀមរាប។
សមត្ថកិច្ចបានបន្តថា ឪពុកបង្កើតបានឆ្លើយថា គាត់ពិតជាបានកាប់ទៅលើកូនបង្កើតប្រាកដមែន (កាប់១ខ្វែវ) ដោយខឹងកូនធ្លាប់បង្ករឿងក្នុងគ្រួសារច្រើនដង កាប់បំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះនិងបានដេញវាយគាត់ជាឪពុក។
   ជាក់ស្ដែងមុនពេលកើតហេតុ មានកម្មវិធីឡើងផ្ទះថ្មីរបស់កូនបងឈ្មោះ អ៊ុល ទិត្យ ភេទប្រុស អាយុ៣៥ឆ្នាំ ក្នុងភូមិប៉ាក់ប៉ាន់ មានការជួបជុំផឹកស៊ីជុំបងប្អូន ពេលនោះកូនរងគ្រោះ (អុី ចៀន) នៅចាក់ធុងបាស ជនសង្ស័យជាឪពុកក៏បានផឹកស៊ីដែរ ដោយនឹកខឹងចិត្តជាមួយកូនឈ្មោះ អុី ចៀន រឿងកន្លងមកទើបឪពុកបានដើរទៅយកខ្វែវនៅកន្លែងរោងដេកចិញ្ចឹមមាន់ឆ្ងាយពីផ្ទះប្រហែល១៥០០ម៉ែត្រ។ ពេលបានខ្វែវហើយឪពុកដើរមកន្លែងកម្មវិធីវិញបានកាប់ទៅលើកូនឈ្មោះ អុី ចៀន កំពុងចាក់ធិងបាសចំនួន១ខ្វែវ ផ្អើល ឆោឡោបងប្អូនជួយចាប់ឃាត់និងរាយការណ៍ជូនសមត្ថកិច្ច៕