2024-06-24 04:06
91

(កំពត) នៅថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០២៤នេះឯកឧត្តម ម៉ៅ ធនិនតារាកម្ពុជាចូលជួបដែលបានដឹកនាំដោយលោក គី សុផល អ្នកសម្របសម្រួលក្រុមកីឡាបាល់ទាត់តារាកម្ពុជានិងលោក ឈិន ឈឿន ជាគ្រូបង្វឹកក្រុមកីឡាចូលជួបសម្តែងការគួរសមពិភាក្សាការងារដើម្បីក្រៀមរៀបចំប្រកួតបាល់ទាត់មិត្តភាពរវាងក្រុមកីឡាបាល់ទាត់ថ្នាក់ដឹកនាំខេត្តកំពតដើម្បីប្រកួតជាមួយក្រុមកីឡាបាល់ទាត់តារាកម្ពុជាក្នុងការប្រកួតនេះដែលបានរៀបចំធ្វើឡើង។នៅថ្ងៃទី ៧ ខែកក្កដាឆ្នាំ ២០២៤នាពេលខាងមុខនេះនៅក្នុងបរិវេណទៅកីឡដ្ឋានខេត្តកំពត។

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថាយើងត្រូវផ្សព្វផ្សាយអំពីអត្ថបប្រយោជន៍ ក៏ដូចជា គាំទ្រគម្រោងព្រែកជីហ្វូណនតេជោ អាជ្ញាធរខេត្តកំពត រួមជាមួយនឹងក្រុមបាល់ទាត់តារាកម្ពុជា និងរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាមិត្តភាពនៅដើមខែកក្កដា ឆ្នាំ ២០២៤ខាងមុខនេះ។

បើយោងតាមការឱ្យដឹងពីក្រុមបាល់ទាត់តារាកម្ពុជា ការប្រកួតកីឡាបាល់ទាត់មិត្តភាពនេះ នឹងធ្វើឡើងនៅខេត្តដែលគម្រោងព្រែកជីហ្វូណនតេជោ ឆ្លងកាត់ ក្នុងនោះមានខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប។

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានបង្ហាញនិងការលើកឡើងថាក្នុងជំនួននេះហើយនិងមានការគាំទ្រចំពោះក្រុមកីឡាបាល់ទាត់តារាកម្ពុជា ដែលបានបង្កើតឱ្យមានព្រឹត្តិការណ៍ នៃការប្រកួតបាល់ទាត់មិត្តភាពរវាងថ្នាក់ដឹកនាំខេត្តកំពត និងក្រុមកីឡាបាល់ទាត់តារាកម្ពុជា ដើម្បីគាំទ្រដល់គម្រោងព្រែកជីកហ្វូណនតេជោ របស់រាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបានបញ្ជាក់ឱ្យដឹងថា ខេត្តកំពតពិតជាមានសំណាងខ្លាំងណាស់ ដែលគម្រោងព្រែកជីកហ្វូណនតេជោ ឆ្លងកាត់ ហើយខេត្តមានស្រុកចំនួន ៣ ដែលជាគម្រោងព្រែកជីកហ្វូណនតេជោ ដ៏មានសារៈសំខាន់នេះឆ្លងកាត់ ទី១ គឺមានស្រុក អង្គរជ័យ និងទី២ ស្រុកបន្ទាយមាស និងទី៣ ស្រុកកំពង់ត្រាច។

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត កំពតបានបន្តឱ្យដឹងទៀតថា នាពេលកន្លងមក ប្រជាពលរដ្ឋនៅទូទាំងខេត្តកំពត រួមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅក្នុងខេត្តកំពត បានគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងព្រែកជីហ្វូណនតេជោ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលនឹងបើកការដ្ឋានស្ថាបនា នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ ព្រោះថាគម្រោងព្រែកជីកប្រវត្តិសាស្ត្រថ្មីរបស់កម្ពុជាមួយនេះ នឹងផ្តល់ប្រយោជន៍ដ៏មហាសាលដល់ប្រជាពលរដ្ឋ ជំរុញដល់កំណើនសេដ្ឋកិច្ចជាតិតាមរយៈការបន្លែមធម្យោបាយធ្វើដំណើរ និងដឹកជញ្ជូនទំនិញតាមផ្លូវទឹក ដោយតភ្ជាប់ពីសមុទ្រមកកាន់ទន្លេ ជួយសម្រួលដល់ការជនលិច និងផ្តល់ទឹកសម្រាប់ប្រើប្រាស់ផ្សេងៗសម្រាប់ប្រជាពលរដ្ឋដែលព្រែកជីកនេះឆ្លងកាត់។

បើយោងតាមការឱ្យដឹងពីលោក គី សុផល អ្នកសម្របសម្រួលក្រុមបាល់ទាត់តារាកម្ពុជា បានឱ្យដឹងថា គោលបំណងនៃការប្រកួតបាល់ទាត់មិត្តភាពនេះដែរ គឺដើម្បីគាំទ្រដល់គម្រោងព្រែកជីកហ្វូណនតេជោ និងផ្សព្វផ្សាយអំពីផលប្រយោជន៍ដែលទទួលបានពីគម្រោងព្រែកជីកប្រវត្តិសាស្ត្រដ៏មានតម្លៃមួយនេះ ដល់បងប្អូនប្រជាពលរដ្ឋនៅទូទាំងខេត្តកំពត ក៏ដូចជាខេត្តដែលគម្រោងព្រែកជីកឆ្លងកាត់ ពិសេសគឺប្រជាពលរដ្ឋនៅទូទាំងប្រទេស។

លោក គី សុផល បានបន្តឱ្យដឹងថា ព្រឹត្តិការណ៍នៃការប្រកួតកីឡាមិត្តភាពរវាងក្រុមបាល់ទាត់តារាកម្ពុជា និងអាជ្ញាធរខេត្ត គាំទ្រដល់គម្រោងព្រែកជីកហ្វូណនតេជោនេះ នឹងធ្វើឡើងនៅខេត្តដែលព្រែកជីកនេះឆ្លងកាត់ ក្នុងនោះរួមមាន ខេត្តកណ្តាល ខេត្តតាកែវ កំពត និងខេត្តកែប តែសម្រាប់ព្រឹត្តិការណ៍នៃការប្រកួតនាដើមខែកក្កដាខាងមុខនេះ គឺធ្វើឡើងចំនួនពីរខេត្តបញ្ចូលគ្នា គឺខេត្តកំពត និងខេត្តកែប។

គួបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍នៃការប្រកួតកីឡាមិត្តភាពរវាងក្រុមបាល់ទាត់តារាកម្ពុជា និងអាជ្ញាធរខេត្តកំពត និងខេត្តកែប នាពេលខាងមុខនេះ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត និងឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប ក៏ជាកីឡាក៏មួយរូបចូលរួមក្នុងការប្រកួតផងដែរ។(សឹង រ៉ាត់)