2024-06-19 08:06
150

ភ្នំពេញ៖ យុវជន និងយុវតីមួយគូរមានទំនាក់ទំនងគ្នាតាមបណ្តាញសង្គមហ្វេសប៊ុកឈានដល់ការណាត់ជូបគ្នាទៅមើលកុនក្នុងបន្ទប់ VIP ស្ងាត់ៗតែពីរនាក់ធ្វើឱ្យអារម្មណ៍តណ្ហាពុះកញ្ចោលក៏ស្រុះស្រួលគ្នារួមរក្សជាមួយគ្នាយ៉ាងសុខស្រួលនៅក្នុងបន្ទប់មើលកុន និងបានថតវីដេអូសកម្មភាពនោះទុកមើល ហើយបានវិលត្រឡប់ទៅផ្ទះវិញរៀងខ្លួន ប៉ុន្តែរឿងរ៉ាវត្រូវបានបែកការណ៍ដល់ជីដូរនារី ទើបប្តឹងសមត្ថកិច្ចចោទប្រកាន់ពី បទ៖ «រំលោភសេពសន្ថវ:» និងបានឃាត់ខ្លួនតែម្តង។
ការឃាត់ខ្លួនយុវជនខាងលើ ធ្វើឡើងកាលពីវេលាម៉ោងប្រមាណ ៤និង៣០នាទីល្ងាច ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុច ផ្លូវលេខ ៧ ក្នុងបុរី ជីរី ភូមិព្រែកព្រីងខាងត្បូង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
យុវជនជាប់ចោទមានឈ្មោះ ណាន អាន ហៅ ទី ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ (មានសារធាតុញៀន) ។ ចំណែកក្មេងស្រីរងគ្រោះមានអាយុ ១៤ឆ្នាំ ជាសិស្ស។

   តាមនគរបាលខណ្ឌទួលគោក បានឱ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យបន្ទាប់ពីសមត្ថកិច្ចទទួលពាក្យបណ្តឹងពីស្ត្រីឈ្មោះ ធី តា អាយុ ៥៥ឆ្នាំ នៅសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានប្តឹងចោទប្រកាន់ពីជនសង្ស័យពី បទ៖ «រំលោភសេពសន្ថវ:» ដែលបានប្រព្រឹត្តនៅចំណុចរោងកុនមួយកន្លែង យីហោ «MULTIPLEX MOVIE PRIVATE» មានទីតាំងផ្ទះលេខ ២៦២ ផ្លូវលេខ ១៣៨ ក្រុមទី៣០ ភូមិ១១ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ វេលាម៉ោងប្រហែល២និង០០នាទី រសៀល។ វត្ថុតាងដកហូត ម៉ូតូ ០១គ្រឿង ម៉ាក Honda C125 ពណ៌ក្រហម ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ ក្រចេះ 1E-0062 ទូរសព្ទដៃ ចំនួន ០១គ្រឿង ម៉ាក IPhone Xs Max។
តាមប្រភពបានបញ្ជាក់ថា រវាងជនសង្ស័យ និងនារីស្រីរងគ្រោះជាសង្សារនឹងគ្នាដោយមានទំនាក់ទំនងតាមរយៈបណ្តាញសង្គមហ្វេសប៊ុកជាយូហើយ លុះនៅថ្ងៃកើតហេតុពួកគេទាំង០២នាក់ ក៏បានណាត់គ្នាទៅមើលកុននៅបន្ទប់ VIP រោងកុនខាងលើហើយបានលួងលោមបបោសអង្អែលឈានដល់តណ្ហាពុះកញ្ជោលក៏ព្រមព្រៀងគ្នារួមរឹតគ្នាយ៉ាងសប្បាយគ្មានបញ្ហានោះទេ ដោយបានថតនូវវីដេរបស់ខ្លួនទុកមើលទៀតផង ប៉ុន្តែត្រូវជីដូនភាគីខាងស្រីឆែកទូរសព្ទចៅប្រទះឃើញរូបភាពវីដេអូក៏បានមកដាក់ពាក្យបណ្តឹងទើបឈានទៅឃាត់ខ្លួនតែម្តង។ 
បច្ចុប្បន្នជនសង្ស័យសមត្ថកិច្ចកំពុងសាកសួរ និងកសាសំណុំរឿងតាមនិតិវិធីច្បាប់៕