2024-06-19 07:06
152

បាត់ដំបង៖ DJ ចាក់បទចម្រៀងតាមក្លឹបកម្សាន្ត ចំនួន ០២នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបងឃាត់ខ្លួន ពាក់ព័ន្ធករណី ជួញដូរគ្រឿងញៀន។ ការចាប់ខ្លួននេះ  បានធ្វើឡើងនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតនៅភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
   ជនសង្ស័យដែលឃាត់ខ្លួនទី១- ឈ្មោះ យិន សិលា ហៅ កូ ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរ ឌីជេ មានទីលំនៅ ភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ទី២- ឈ្មោះ សាយ រស្មី ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ ឌីជេ មានទីលំនៅ ភូមិព្រែកព្រះស្តេច សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង។ជាមួយនិងករឃាត់ខ្លួននេះដែរសមត្ថកិច្ចក៏បាន រឹបអូសវត្ថុតាង គ្រឿងញៀន ប្រភេទ កេតាមីន (ខេ) ចំនួន ០៦កញ្ចប់ គ្រឿងញៀន ម្ស៉ៅទំពាំងបាយជូ ចំនួន ០៦កញ្ចប់  គ្រឿងញៀន ប្រភេទ គ្រាប់ពណ៌ផ្កាឈូក (អ៉ិចស្តាស៊ី) ចំនួន ០៣គ្រាប់ ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ០២គ្រឿង, ម៉ូតូ ចំនួន ០១គ្រឿង ,ទូរសព្ទដៃ ចំនួន ០២គ្រឿង, បារីអេឡិចត្រូនិច ចំនួន ៩១ដើម, និងថង់សម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួនទៀតផងដែរ។
  បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យរួមនិងវត្ថុតាងទាំងអស់ត្រូវបានសមត្ថកិច្ចបញ្ជួនទៅកាន់ការិយាល័យជំនាញនៃទីបញ្ជាការដ្ឋានកងរាជអាវុធខេត្តបាត់ដំបងដើម្បីធ្វើការសាកសួរនិងរង់ចាំកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់ ។