2024-08-02 12:08
159

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ អេង សារឿន អតីតអនុប្រធាននាយកដ្ឋានបង្ការ និងពន្លត់អគ្គីភ័យ ក្រសួងមហាផ្ទៃ ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យកាត់បន្ថយឋានន្តរស័ក្តិពីថ្នាក់ «ឧត្តមសេនីយ៍» មកនៅសល់ត្រឹមថ្នាក់ «ពលបាលត្រី» ព្រោះជាប់ពាក់ព័ន្ធរឿងអំពើពុករលួយ ខណៈពេលនេះកំពុងជាប់ក្នុងពន្ធធានាគារ។

ព្រះករុណព្រះមហាក្សត្រកម្ពុជា សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានឡាយព្រះហត្ថលេខា បន្ថយឋានន្តរស័ក្តិឧត្តមសេនីយ៍ទោ អេង សាវឿន អត្តលេខ ៣៣៤៥០ នាយនគរបាលថ្នាក់ «ឧត្តមសេនីយ៍» ឱ្យមកនៅត្រឹមថ្នាក់ «ពលបាលត្រី» ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្ត ព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅសូមរំឭកថា   លោកឧត្ដមសេនីយ៍ទោ អេង សាវឿន អនុប្រធាននាយកដ្ឋានបង្ការ និងពន្លត់អគ្គីភ័យ ក្រសួងមហាផ្ទៃ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ កន្លងទៅនេះ តាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់ចៅក្រមស៉ើបសួរ ពីបទ៖ «ឆបោក» ប្រាក់ ចំនួន ៥ម៉ឺនដុល្លារ ពាក់ព័ន្ធរត់ការចូលក្របខណ្ឌនគរបាលជាតិ។  តែបុគ្គលនេះរត់ការមិនបានសម្រេចហើយមិនបានប្រគល់លុយឱ្យជនរងគ្រោះវិញ ទើបជនរងគ្រោះប្ដឹងសមត្ថកិច្ចចាត់ការតាមនិតិវិធីច្បាប់។  
បច្ចុប្នន្នអតីតឧត្តមសេនីយ៍ទោ អេង សាវឿន កំពុងជាប់ឃុំក្នុងពន្ធនាគាររាជធានីភ្នំពេញ៕