2024-05-21 04:05
227

ក្រចេះ៖ ក្នុងពិធីឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ស្រុក ក្រុង អាណត្តិទី៤ ឆ្នាំ២០២៤នេះ ឯកឧត្តម ហ៊ីវ ជននាថ ប្រធានក្រុមការងារគណៈកម្មធិការកណ្តាល គណបកប្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកព្រែកប្រសព្វ បានធ្វើការអំពាវនាវដល់អង្គបោះឆ្នោតពេញសិទ្ធទាំងអស់ ត្រូវថែរក្សាសុខភាពឱ្យបានល្អប្រើ ដើម្បីត្រៀមខ្លួនចូលរួមទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ ឱ្យបានគ្រប់ៗគ្នា។

ការអំពាវនាវនេះ ធ្វើឡើងនារសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ស្ថិតក្នុងស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា នាឱកាសយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក និងបង្ហាញអំពីរបៀបរបបនៃការបោះឆ្នោតជូនអង្គបោះឆ្នោតផងដែរ។

អមដំណើរនាឱកាសនោះ មានឯកឧត្តម លី វ៉ាន់ហុង អនុប្រធានទី១ ក្រុមការងារចុះជួយមូលដ្ឋានស្រុកព្រែកប្រសព្វ ព្រមទាំងអនុប្រធានក្រុមការងារ សមាជិក សមាជិកា បេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាខេត្ត ស្រុក ក្រុង និងអង្គបោះឆ្នោតប្រមាណជិត ២០០នាក់។

នាឱកាសនោះ លោក សូម សារិត ប្រធានគណៈកម្មការគណបក្សកម្ពុជាស្រុកព្រែកប្រសព្វ បានថ្លែងថា៖ បេក្ខជនពេញសិទ្ធដែលត្រូវឈរឈ្មោះឱ្យអង្គបោះផ្តល់សេចក្តីទុកចិត្តមាន ចំនួន ១៩រូប និងបេក្ខជនបម្រុង ចំនួន ១៩រូបទៀត។ លោកប្រធានបក្សស្រុកបានលើកឡើងថា តួអង្គឈរឈ្មោះឱ្យគេបោះឆ្នោតប្រៀបដូចជាកូនកម្លោះ រីឯកអង្គបោះឆ្នោតពេញសិទ្ធដូចជាកូនក្រមុំ ដូច្នេះកូនកម្លោះត្រូវធ្វើឱ្យយ៉ាងណាទាក់ទាញចិត្តកូនក្រមុំឱ្យបាន។ 

លោក សូម សារិត បានបញ្ជាក់បន្ថែមទៀតថា «សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ស្រុក ក្រុងនេះ គ... បានធ្វើការណែនាំមានពីរផ្នែកផ្សេងគ្នា គឺសម្លឹកឆ្នោតទី១ មានពណ៌ផ្ទៃមេឃ សម្រាប់បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាស្រុក ក្រុង និងស្លឹកឆ្នោតទី២ មានពណ៌ស សម្រាប់បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ដូច្នេះការគូសសន្លឹកឆ្នោត ត្រូវតែពិនិត្យឱ្យបានត្រឹមត្រូវ ប្រសិនជាគូសខុសអង្គបោះឆ្នោតអាចស្នើសុំដូរសន្លឹកឆ្នោតបានដោយរក្សាការសម្ងាត់ ប៉ុន្តែប្តូរបានតែម្តងប៉ុណ្ណោះ។

ឯកឧត្តម ហ៊ីវ ជននាថ ប្រធានក្រុមការងារគណកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកព្រែកប្រសព្វ បានលើកឡើងថា៖ «តាមគោលនយោបាយ និងផែនការយុទ្ធសាស្ត្ររបស់គណបក្សប្រជាជន គឺធ្វើយ៉ាងណាបន្តការដឹកនាំរាជរដ្ឋាភិបាលគ្រប់អាណត្តិ ដូចច្នេះសមាជិកសមាជិកាទាំងអស់ ត្រូវប្រកាន់ភ្ជាប់នូវការកសាងអំពើល្អៗក្នុងសង្គម ជួយដោះស្រាយបញ្ហាលំបាក់នានារបស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានប្រកបការទទួលខុសខ្ពស់ ជាពិសេស រក្សាសុខសន្តិភាព ស្ថេរភាព បង្កើតការងារឱ្យបានច្រើនជូនប្រជាពលរដ្ឋ បង្កើនប្រាក់ចំណូលបន្តរូមចំណែកកសាងសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចំរើន ដើម្បីឈានដល់គោលដៅប្រែក្លាយពីប្រទេសមានប្រាក់ចំណូតទាបឱ្យជាប្រទេសមានប្រាក់ចំណូលច្រើននៅឆ្នាំ២០៥០»

ឯកឧត្តមបានបន្ថែមទៀតថា «សមាជិកសមាជិការជាអង្គបោះឆ្នោតពេញសិទ្ធ ត្រូវថែរក្សាសុខភាពឱ្យបានល្អ ដើម្បីអញ្ជើញចូលរួមក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ ឱ្យគ្រប់ៗគ្នា។ ប្រសិនជាមានបញ្ហាសុខាភាព ត្រូវប្រញាប់ទៅកាន់មន្ទីរពេទ្យ ដើម្បីព្យាបាលឱ្យបានទាន់ពេលវេលា ប៉ុន្តែក្នុងករណីចាំបាច់ ឬធ្ងន់ធ្ងរត្រូវរាយការណ៍មកក្រុមការងារជាបន្ទាន់»

​ឯកឧត្តម ហ៊ីវ ជននាថ មានសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា «គ្រប់អង្គបោះឆ្នោតត្រូវតែអញ្ជើញចូលរួមបោះឆ្នោតឱ្យបានគ្រប់គ្នា ដែលនឹងប្រព្រឹត្តទៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ»