2024-05-28 04:05
145

ភ្នំពេញ-        យុវជនម្នាក់បានសម្រេចចិត្តចងកធ្វើអត្តឃាតនៅក្នុងបន្ទប់ជួលមួយកន្លែងបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង ៨ព្រឹកថ្ងៃទី ២៨ខែឧសភាឆ្នាំ ២០២៤ស្ថិតនៅ ភូមិព្រៃទាទី១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

 តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាយុវជនដែលគិតខ្លីចងកសម្លាប់ខ្លួនខាងលើនេះមានឈ្មោះចាន់ តារា.ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរលក់ក្រួចអាំងស្នាក់នៅចំណុចកើតហេតុខាងលើ និងមានស្រុកកំណើតនៅខេត្តស្វាយរៀង។

 យោងតាមសម្ដីស្ត្រីជាម្ដាយបានបង្ហើបឲ្យដឹងថាកូនប្រុសរបស់គាត់មានទំនាក់ទំនងស្នេហាជាមួយនារីម្នាក់ ហើយមួយរយ:ចុងក្រោយនេះកូនប្រុសគាត់បានប្រាប់ថាពិបាកចិត្ត លែងចង់រស់ទៀតហើយ ព្រោះនារីដែលខ្លួនស្រលាញ់គេសុំបែកផ្លូវ ។លុះដល់ព្រឹកថ្ងៃកើតហេតុខណៈគាត់ដើរទៅគោះទ្វារហៅកូន ស្រាប់តែប្រទះឃើញកូនប្រុសរបស់គាត់ចងកនៅក្នុងបន្ទប់ទឹកស្លាប់បាត់ទៅហើយ ។

 បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងកម្លាំងជំនាញ បានចុះមក              ពិនិត្យនិងធ្វើកោសល្យវិច័យ រួចបានបញ្ជាក់ថាជនរងគ្រោះពិតជាចងកសម្លាប់ខ្លួនពិតប្រាកដមែន មិនជាប់ពាក់ព័ន្ធទៅនិងករណីឃាតកម្មនោះទេ ។

 សពជនរងគ្រោះត្រូវបានសមត្ថកិច្ចជំនាញធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារដើម្បី រៀបចំចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។