2024-05-23 08:05
202

ខេត្តមណ្ឌលគិរី : កាលពីថ្ងៃ២១ ខែឧសភា ឆ្នាំ២០២៤នៅវេលាម៉ោង ២១និង០៥នាទី មានករណី ប្រើប្រាស់ហិង្សាដោយចេតនា បង្កឡើងដោយជនសង្ស័យ០២នាក់ នៅចំណុចផ្លូវបំបែងផ្សារកែវសីមា៧៦A ស្ថិតក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។
យោងតាមការរៀបរាប់របស់ជនរងគ្រោះឈ្មោះ ដាង ឈុនលី ភេទប្រុស អាយុ៥០ឆ្នាំ   បានប្រាប់សមត្ថកិច្ច ថាឈ្មោះ ឆាយ ប៉ូរ៉ា ហៅពែក តែងតែផឹកស៊ី ហើយមក នោមនៅជិតប្រភូមិរបងផ្ទះ ហើយឈ្មោះ ដាង ឈុនលី បានប្រាប់ណែនាំ ជាច្រើនលើកហើយ ថាកុំឲ្យនោម ព្រោះផ្ទះធ្វើបាយម្ហូបលក់។ 
លុះមកដល់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ប្រហែល៨ជាងយប់ ឈ្មោះ ឆាយ បូរ៉ា ហៅពែក នាំបងប្អូនមកផឹកស៊ីនៅផ្ទះ មានគ្នា៤នាក់ បានមួយសន្ទុះ ក៏ឃើញឈ្មោះ ឆាយ ស៊ីវហ័រ ហៅហឿ មកនោម ភ្លាមនោះឈ្មោះ ដាង ឈុនលី ខឹងហើយនិយាយទៅកាន់ឈ្មោះ ឆាយ ស៊ីវហ័រ ថាៈហែងមិចបានមកនោមនៅហ្នឹង? 
បន្ទាប់មកឈ្មោះ ដាង ឈុនលី បានទៅយកទីបជ្រុងដេញគំរាមទៅដល់ផ្លូវជាតិមុខផ្ទះហើយក៏ត្រឡប់មកវិញ វ៉ាយស្លាកយ៉ីហោ និងថូផ្កាចំនួន០១ ដែលជាប់ព្រំដី បន្ទាប់មកក៏ជេរប្រមាថគ្នាទៅវិញទៅមក ស្រាប់តែឈ្មោ ដាង ឈុនលី ចេញមកក្រៅ ហើយឈ្មោះ ឆាយ ប៉ូរ៉ា ហៅពែក ចេញមកកាន់ កាំបិតតាំងតោ កាន់មកលើខ្លួនជាច្រើនកាំបិត។
  ក្រោយពីទទួលព័ត៌មាន កម្លាំងនគរបាលប៉ុស្តិ៍ស្រែខ្ទុម សហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកកែវសីមា បានចុះដល់កន្លែងកើតហេតុ នៅចំណុចផ្លូវជាតិ៧៦A បំបែកផ្សារកែវសីមា នៅភូមិឡាប៉ាខេ ឃុំស្រែខ្ទុម  ស្រុកកែវសីមាខេត្តមណ្ឌលគិរី។
ជនរងគ្រោះដែលឈ្មោះ ដាង ឈុនលី ភេទប្រុស  អាយុ៥០ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរលក់ដូរ រស់នៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា  ខេត្តមណ្ឌលគិរី។ បណ្តាលឲ្យរហែកចំ ចង្កឹៈកក្រោយប្រវែង ៨ស.ម ជម្រៅ ៧ស.ម និងបណ្តាលឲ្យរហែក ចំកណ្ដាលក្បាល ។
ចំណែកជនសង្ស័យចំនួន០២នាក់
១/ឈ្មោះ ឆាយ បូរ៉ា ហៅពែក  ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរលក់ដូរ រស់នៅភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
២/ឈ្មោះ ឆាយ ស៊ីវហ័រ ហៅហឿ ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរលក់ដូរ រស់នៅភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
សមត្ថកិច្ចបាន ចាប់ដកហូតវត្ថុតាងរួមមាន:
១.ដែកទីបជ្រុងប្រវែង ១២០សង់ទីម៉ែត្រចំនួន០១ដើម
២.ដែកទីបមូលប្រវែង ១១០សង់ទីម៉ែត្រចំនួន០១ដើម 
៣.កាំបិតតាំងតោ ប្រវែង៣០សង់ទីម៉ែត្រ ទំហំ១០សង់ទីម៉ែត្រ ចំនួន០១។
ហើយជនរងគ្រោះ ត្រូវបានប្រពន្ធឈ្មោះ ជឹង ផល្លា បញ្ជូនទៅកាន់ប្រទេសវៀតណាម ដើម្បីព្យាបាល ហើយកម្លាំងសមត្ថកិច្ច ទទួលពាក្យបណ្ដឹង ផ្ទាល់មាត់(ដោយថតជាវីដេអូ) មូលហេតុមិនបានធ្វើឯកសារជាលាយលក្ខណ៍អក្សរដោយសារ ជនរងគ្រោះ ត្រូវបញ្ជូនសង្រ្គោះបន្ទាន់។
       បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាងត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកកែវសីមា កំពុងធ្វើនិតិវិធីបន្ត។