2024-05-25 09:05
198

ភ្នំពេញ៖ ក្នុងអំឡុងពេលចុងក្រោយនេះ គេសង្កេតឃើញថា សកម្មភាពក្មេងទំនើងបានកើតមានឡើងជាញឹកញាប់និងមានចរិតកាចសាហាវគួរឱ្យព្រួយបារម្ភ ធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់ បង្កឱ្យមានការភ័យខ្លាចនិងជះឥទ្ធិពលដល់បរិយាកាសសន្តិសុខនិងសណ្តាប់ធ្នាប់សង្គម ព្រមទាំងរំខានដល់ការរស់នៅរបស់ ប្រជាពលរដ្ឋនៅមូលដ្ឋាន។

 ដោយបានអនុវត្តនូវបទបញ្ជាដ៏មុឺងម៉ាត់របស់​លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការរាជធានីភ្នំពេញ នៅយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានដឹកនាំកម្លាំងចូលរួមសហការជាមួយគណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ ដឹកនាំដោយលោកអភិបាលនៃគណៈអភិបាលខណ្ឌឫស្សីកែវ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ ចេញល្បាតត្រួតពិនិត្យនិងបង្ការទប់ស្កាត់សកម្មភាពក្មេងទំនើងបង្កអុកឡុកធ្វើអោយបាត់បង់សណ្តាប់ធ្នាប់សាធារណ:ក្នុងសង្គមនិងបទល្មើសផ្សេងៗក្នុងភូមិសាស្ត្រខណ្ឌឫស្សីកែវ។

 លោកអធិការបានឱ្យដឹងទៀតថា ចំពោះសភាពការណ៍ក្នុងភូមិសាស្រ្តខណ្ឌឫស្សីកែវ ពុំមានក្រុមក្មេងទំនើងចេញធ្វើសកម្មភាពនោះទេ និងមានស្ថានភាពស្ងប់ស្ងាត់ពុំមានអ្វីប្រែប្រួលគួរឱ្យកត់សម្គាល់នោះឡើយ៕