2024-06-03 03:06
136

ភ្នំពេញ៖ និស្សិតស្រីរបស់កម្ពុជា ចំនួន ០៣រូប ទទួលបានជ័យលាភីលេខ៣ ក្នុងការប្រកួតប្រជែងពិភពលោកផ្នែកបច្ចេកវិទ្យា Huawei ICT Competition Global Final 2023-2024 នៅទីក្រុង Shenzhen ប្រទេសចិន កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅនេះ។

 ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា បង្ហោះលើគេហទំព័រផ្លូវការ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ នេះថា «ក្រសួងអប់រំ ចូលរួមអបអរសាទរ! បេក្ខជនកម្ពុជាទទួលបានជ័យលាភីលេខ៣ ក្នុងកម្មវិធីប្រកួត Huawei ICT Competition ឆ្នាំ២០២៣-២០២៤ វគ្គផ្តាច់ព្រ័ត្រកម្រិតអន្តរជាតិ ក្រោមប្រធានបទ “Connection, Glory, Future” នៅសាធារណរដ្ឋប្រជាមានិតចិន»

 ក្រសួងបានបញ្ជាក់ថា «កម្មវិធីនេះមានការចូលរួមប្រកួតដោយសិស្សនិស្សិតជាង ១៧០ ០០០នាក់ មកពីសាកលវិទ្យាល័យជាង ២០០០ នៃបណ្ដាប្រទេស និងតំបន់ប្រមាណ ៨០ទូទាំងសាកលលោក។ កម្មវិធីនេះជួយលើកកម្ពស់ចំណេះដឹង ICT ជំនាញក្នុងការអនុវត្តផ្ទាល់ បង្កើនសមត្ថភាពនវានុវត្តន៍ តាមរយៈការសិក្សាបច្ចេកវិទ្យាថ្មីៗ។ 

 សូមបញ្ជាក់ថា និស្សិតស្រី ចំនួន ០៣រូប ក្នុងការប្រកួតប្រជែងពិភពលោកផ្នែកបច្ចេកវិទ្យា Huawei ICT Competition Global Final 2023-2024 រួមមាន៖ ១- កញ្ញា សេង សុមន្ថាវរ័ត្ន, ២- កញ្ញា សេង សុមន្ថាវរិន្ទ និង ទី៣- កញ្ញា សឿន ឧស្សា ពួកគាត់កំពុងសិក្សាឆ្នាំទី៤ នៃមុខជំនាញវិស្វកម្មទូរគមនាគមន៍ និងបណ្តាញ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា៕