2024-05-30 06:05
167

ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះបន្ទាន់របស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកទៅមន្ទីរពេទ្យភ្លាមៗបន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ត្រូវរថយន្តបេីកបុកកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ នៅលេីកំណាត់ផ្លូវជាតិលេខ៤ ជាប់ផ្លូវរថភ្លេីង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ 

តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញជនរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2KC-6204 ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកេីតទៅលិច ខណៈមកដល់ចំណុចកេីតហេតុត្រូវបានរថយន្តកូរ៉េដឹកពងទា មិនចាំស្លាកលេខបុកពេញទំហឹងបណ្តាលឱ្យអ្នកជិះម៉ូតូដួលបោកទៅលេីថ្នល់រងរបួសធ្ងន់ ហើយភ្លាមៗនោះរថយន្តបង្កហេតុបានបន្តបេីកគេចខ្លួនបាត់។ 

ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះបន្ទាន់របស់៧១១ កងពលតូចលេខ៧០ដឹកទៅមន្ទីរពេទ្យព្រះកុសុមៈដេីម្បីសង្គ្រោះ៕