2024-06-01 05:06
227

ភ្នំពេញ៖ សម្តេចជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានបង្ហោះសារលើបណ្តាញទំនាក់ទំនងផ្លូវការរបស់សម្តេច ដោយទម្លាយនូវទំនាក់ទំនងរវាងសម្តេចជាមួយលោក អាត់ ធន់ រយៈពេលជិត ២០ឆ្នាំ បន្ទាប់ពីលោក អាត់ ធន់ មានគោលបំណងសុំអន្តរាគមន៍ជួយពីសម្តេចរឿងបោះឆ្នោត ឬមុខតំណែងក្នុងសហជីព ក្នុងករណីចាញ់ឆ្នោត។ 

 សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា៖ «ខ្ញុំសូមបង្ហោះនូវអធិប្បាយរបស់ លោក សយ សុភាព រឿងលោក អាត់ ធន់ ចាញ់ការបោះ ឆ្នោតជាមេសហជីពបន្ទាប់ទៅក៏មានពាក្យការគំរាម ឬការលូកដៃពីខាងក្រៅ។ តាមពិតទៅ លោក អាត់ ធន់ មាន ទំនាក់ទំនងជាមួយខ្ញុំជិត ២០ឆ្នាំហើយ តែ អាត់ ធន់ តែងបង្ហាញឥរិយាបទជាអ្នកប្រឆាំង ដើម្បីបានការទុកចិត្ត ពីចៅហ្វាយបរទេសដែលផ្តល់លុយ»។ 

 សម្ដេចតេជោបានសរសេរបន្ថែមថា៖ «សូម្បីតែថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅ អាត់ ធន់ បានដឹកនាំកម្លាំងចូលរួមជាមួយក្រុមប្រឆាំងរៀបចំទិវាពលកម្មអន្តរជាតិ ដើម្បីបង្ហាញថាខ្លួនជាអ្នកប្រឆាំង។ នៅថ្ងៃទី០៣ ឧសភា ២០២៤ ខ្ញុំមានការ ភ្ញាក់ផ្អើលក្រោយមើលសារ របស់លោក សយ សុភាព ដែល លោកអាត់ ធន់ ចង់បញ្ជូនមកខ្ញុំ ដែលទាំងសារដំបូង និងសារបន្តបន្ទាប់ អាត់ ធន់ ចង់ឲ្យខ្ញុំជួយលើរឿងបោះឆ្នោត ឬមុខតំណែងក្នុងសហជីព ក្នុងករណីចាញ់ឆ្នោត»។ 

 រឿងនេះ សម្តេចតេជោ ហ៊ុន សែន ពិតមានការភ្ញាក់ផ្អើល នៅត្រង់ថា អាត់ ធន់ ឈប់ទាក់ទងមកសម្តេចអស់មួយរយៈមកហើយ ដើម្បីក្លាយខ្លួនជាអ្នកប្រឆាំងពិត ឬក្លែងក្លាយ ខ្ញុំមិនច្បាស់ (សម្តេចតេជោ)។ 

 សម្តេចតេជោ បានលើកឡើងក្នុងសារទៀតថា៖ «រឿងបានផ្លាស់ប្តូរត្រឹមតែ២ថ្ងៃប៉ុណ្ណោះ ពីថ្ងៃទី០១ ឧសភា ដល់ថ្ងៃ០៣ ឧសភា ២០២៤ បន្ទាប់ពីលោក អាត់ ធន់ ពិនិត្យឃើញថា អាចចាញ់ការបោះឆ្នោតជ្រើសរើសមេសហជីពថ្មី ទើប អាត់ ធន់ រត់រកហ៊ុន សែន ជួយ។ បន្ទាប់ពីទទួលបានសារពីលោក សយ សុភាព ខ្ញុំក៏បានសាកសួរ រកព័ត៌មានទាក់ទងលើរឿងនេះ ទើបដឹងថាការបោះឆ្នោតត្រូវធ្វើនៅថ្ងៃ១៩ ឧសភា តែគ្រោងនឹងពន្យាពេលបន្ថែម ដោយការប៉ុនប៉ងធ្វើឲ្យមានការប្រែប្រួលដល់អង្គបោះឆ្នោតថែមទៀត»

 សម្តេចតេជោ ក៏បានប្រាប់ទៅ លោក សយ សុភាព ឲ្យប្រាប់ទៅ លោក អាត់ ធន់ ថាគួរតែបោះឆ្នោតតាមការកំណត់ ជាមួយអង្គបោះឆ្នោត ដែលមានស្រាប់ដែលនេះ ជាដំណើការធម្មតា នៃប្រជាធិបតេយ្យ សម្រាប់អង្គការចាត់តាំងមួយ ដែលមនុស្សចាស់ដូចរូបខ្ញុំគួរតែប្រាប់ទៅក្មេងជំនាន់ក្រោយឲ្យគោរព។ 

 សម្តេចតេជោបញ្ជាក់ថា៖ «សូមស្តាប់ការពន្យល់របស់លោក សយ សុភាព ជាមួយសារដំបូងដែលលោក សយ សុភាព ផ្ញើមកខ្ញុំ។ សង្ឃឹមថាលោក អាត់ ធន់ មិនបកស្រាយឲ្យខុស ពីការពិតដែល លោកទាក់ទងជាមួយខ្ញុំនិងក្រុមប្រឆាំងក៏គួរដឹងថា អាត់ ធន់ ពិតប្រាកដជាអ្នកណា