2024-05-30 02:05
145

ភ្នំពេញ៖ អតិថិជនម្នាក់ទៀតរបស់ ស្រាបៀរ Krud រស់ស្រុកគិរីវង់ ខេត្តតាកែវ ពិតជាភ័ព្វសំណាងបានឈ្នះរង្វាន់ម៉ូតូស៊េរីទំនើប ០១គ្រឿង ពិតៗពី ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី។ សម្រាប់ផលិផលស្រាបៀរ Krud មានគុណភាពខ្ពស់ល្អប្រណិតលំដាប់អត្តរជាតិមិនតែប៉ុណ្ណោះអតិថិជនមានឱកាសឈ្នះរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់នៅក្រោមក្រវឹលកំប៉ុងតែម្តង។

   ចូលរួមអបអរសាទរជាមួយអតិថិជនដែលនិយមក្រេបរស់ជាតិ ស្រាបៀរ Krud មានឈ្មោះ វង់ សារុន អាយុជាង ៣០ផ្លាយ មានទីលំនៅ ភូមិពោធិ៍ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ បានគាស់ក្រវឹងកំប៉ុងឈ្នះរង្វាន់ម៉ូតូស៊េរីទំនើប ០១គ្រឿងពិតៗតែម្តង។ ក្រោយពីទទួលបានព័ត៌មានអតិថិជនឈ្នះរង្វាន់ម៉ូតូ ក្រុមការងារស្រាបៀរ Krud បានចុះទៅចែករង្វាន់ម៉ូតូជូនអតិថិជនមហាសំណាងដល់ទីកន្លែងផ្ទាល់តែម្តង។

ស្រាបៀរ Krud ដែលជាផលិតផលរបស់ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បានផលិតឡើងដោយវត្ថុធាតុល្អៗផ្តោតលើរសជាតិ និងគុណភាព ស្រាលស្រទន់ ស្រាបៀរ Krud មានរង្វាន់ជាច្រើនសន្ធឹកសន្ធាប់សម្រាប់ផ្តល់ជូនអតិថិជននៅទូទាំងប្រទេស ដើម្បីចែករំលែកពេលវេលាល្អ និងភាពសប្បាយរីករាយផងដែរ។

សូមជម្រាបថា ស្រាបៀរ Krud ទទួលបានពានរង្វាន់មេដាយមាសបញ្ជាក់ពីគុណភាពល្អប្រណិតពីកម្មវិធី «Monde Selection Awards ឆ្នាំ២០២៤» នេះគឺជាមោទនភាពរបស់ ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ដែលបានបំពេញគ្រប់លក្ខខណ្ឌ និងនាំយកផលិតផលកម្ពុជាដែលផលិតដោយកូនខ្មែរ ជារួមគឺនាំយកផលិតផលកម្ពុជាទៅកាន់ឆាកអន្តរជាតិ។ សមិទ្ធិផលដ៏អស្ចារ្យនេះ ធ្វើឲ្យអតិថិជនមានទំនុកចិត្ត ជឿជាក់ទាំងគុណភាព និងរសជាតិ ស័ក្កសមជាស្រាបៀរដ៏ប្រណិត៕ «សូមពិសាដោយការទទួលខុសត្រូវ», «ស្រវឹង សូមកុំបើកបរ»