2024-08-31 10:08
44

រាជធានីភ្នំពេញ៖ ឆ្លៀតក្នុងឱកាសនៃការចុះពិនិត្យទីតាំងត្រៀមបញ្ចុះបឋមសិលាសាងសង់ អគារមណ្ឌលកណ្តាលនៃមន្ទីរពេទ្យកាល់ម៉ែត កាលពីរសៀលថ្ងៃសុក្រ ទី៣០ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញចុះសួរសុខទុក្ខបងប្អូនអ្នកជំងឺ និងក្រុមគ្រួសារដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យកាល់ម៉ែត។ 

នៅក្នុងឪកាសនោះឯកឧត្តមសាស្ត្រាចារ្យ រដ្ឋមន្រ្តី បានសំដែងនូវ មនោសញ្ចេតនាគោរពដឹងគុណជូនដល់បងប្អូនអ្នកជំងឺ និងក្រុមគ្រួសារដែលបានផ្តល់ទំនុកចិត្តយ៉ាងខ្លាំងមកលើសេវាសុខាភិបាលនៃមន្ទីរពេទ្យកាល់ម៉ែត ក៏ដូចជានៅគ្រប់បណ្តាមូលដ្ឋានសុខាភិ            បាលទូទាំប្រទេស ដែលបងប្អូនញាត្តិមិត្តបានអញ្ជើញទៅដល់។

ទន្ទឹមនិងនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ   ព្រមទាំងបានផ្តល់នូវអនុសាសន៍មួយចំនួន ក្នុងការផ្តល់សេវាប្រកបដោយគុណភាព ស័ក្តិសិទ្ធភាព ចូលរួមជម្រុញការអភិវឌ្ឍន៍សេវាសុខាភិបាលជូនប្រជាពលរដ្ឋ ឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកលផងដែរ។

ជាចុងបញ្ចប់ ឯកឧត្តមសាស្ត្រាចារ្យ ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំង មកលើការអភិវឌ្ឍន៍នៃវិស័យសុខាភិបាល ។