2024-06-20 01:06
261

ភ្នំពេញៈ យោងតាមលិខិតជូនដំណឹងរបស់មេធាវីតំណាងឲ្យលោកផូ មករាបានចេញលិខិតជូនដំណឹងទៅលោកស្រីហុឹម សុីនឿន នឹងលោកក្រិច សាវឿន ក្នុងការបំពេញកាតព្វកិច្ចផ្ទេរប្រាក់ដែលនៅខ្វះចំនួន៥០០០ដុល្លា ដើម្បីប្រគល់ឲ្យកូនក្តីលោកជាបន្ទាន់យ៉ាងយូរបំផុត១សប្តាហ៏ បើមិនដូច្នេះកូនក្តីលោកនឹងមានវិធានការតាមផ្លូវច្បាប់ ដែលលិខិតនេះបានចេញកាលពីថ្ងៃទី១៥ ខែមិនា ឆ្នាំ២០២៤។

យោងតាមលិខិតរបស់លោកមេធាវី ដែលបានជំរាបមកលោកស្រីហុឹម សុីនឿន នឹងលោកក្រិច សាវឿនដែលមានទីលំនៅសង្កាត់៤ ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ស្តីអំពីការបំពេញកាតព្វកិច្ចសងបណ្តាការដែលនៅសល់ចំនួន៥០០០ដុល្លាបន្ថែម ដោយយោងតាមកិច្ចសន្យាព្រមព្រៀងសងបណ្តាការចុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ និងកិច្ចសន្យាសងប្រាក់ចុះថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០។

លិខិតដដែលនេះបានបញ្ជាក់ថាខ្ញុំសូមជំរាបលោក លោកស្រីឲ្យបានជ្រាបថាកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០លោកស្រីហុីម សុីនឿន នឹងលោកក្រិច សាវឿនបានធ្វើកិច្ចព្រមព្រាងសងប្រាក់មកកូនក្តីខ្ញុំបាទមានចំនួន១៥០០០ដុល្លារ។ ហើយបានព្រមព្រៀងគ្នាសងប្រាក់ចំនួន១០០០០ដុល្លា នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ដូចមានកិច្ចសន្យាភ្ជាប់មកជាមួយស្រាប់។ ចំណែកប្រាក់ដែលនៅសល់ចំនួន៥០០០ដុល្លាទៀត យល់ព្រមសងនៅរយះពេល៣ឆ្នាំខាងមុខ ពោលគឺត្រូវនឹងថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ ប៉ុន្តែមកដល់បច្ចុប្បន្ននេះកូនក្តីរបស់ខ្ញំបាទ ពុំទាន់ទទួលបានប្រាក់ពីលោក លោកស្រីនៅឡើយ ដែលបានលើសជាច្រើនខែ នៃការសន្យាខាងលើនេះ។

អាស្រ័យដូចបានរៀបរាប់ខាងលើ សូមលោកស្រី ហុីម សុីនឿន នឹងលោកក្រិច សាវឿន ជួយបំពេញកាតព្វកិច្ចផ្ទេរប្រាក់ដែលនៅខ្វះចំនួន៥០០០ដុល្លា ប្រគល់ឲ្យកូនក្តីខ្ញុំជាបន្ទាន់ នៅថ្ងៃជូនដំណឹងនេះ យ៉ាងយូរបំផុតមួយសប្តាហ៏។ បើមិនអនុវត្ត ដូចលិខិតជូនដំណឹងខាងលើនោះទេ កូនក្តីខ្ញុំមានសិទ្ធចាត់វិធានការយ៉ាងតឹងរឹងតាមផ្លូវច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា ជាធរមាន។

ដោយឡែកបើយោងតាមពាក្យបណ្តឹងរបស់ឈ្មោះ ចេង សារី និងភរិយាឈ្មោះខួច សីុណាតដែលមានអាសយដ្ឋានស្ថិតនៅភូមិភ្នំធំថ្មី ឃំុអូប្រាសាទ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ដែលបានដាក់ចូលមកលោកលាស់ សុខលឹមចៅសង្កាត់ជើងឯក ដើម្បីប្តឹងសុំទាមទារប្រាក់ចំនួន៥០០០ដុល្លាពីឈ្មោះ ក្រិច សាវឿន ភេទប្រុស នឹងភរិយាឈ្មោះ ហុឹម សុីនឿន មានអាស័យដ្ឋានបច្ចុប្បន្នស្ថិតនៅ បុរីទាន់សម័យ សង្កាត់ជើងឯក រាជធានីភ្នំពេញ ក្នុងនោះក៏បានបញ្ជាក់ឲ្យដឹងដែរថាកាលពីថ្ងៃទី២៦ ខែកមរា ឆ្នាំ២០២០  ឈ្មោះក្រិច សាវឿន ភេទប្រុស នឹងឈ្មោះហុឹម សុីនឿន បានធ្វើកិច្ចព្រមព្រៀងសងថ្លៃបណ្តាការ ចំនួន១៥០០០ដុល្លា ក្រោយមកនៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ ឈ្មោះក្រិច សាវឿវ  នឹងភរិយាឈ្មោះហុឹម សុីនឿន បានធ្វើកិច្ចសន្យាសងប្រាក់ចំនួន១០០០០ដុល្លា មកឲ្យយើងខ្ញុំដោយខ្វះទឹកប្រាក់ចំនួន៥០០០ដុល្លារទៀត ហើយបានសន្យាថាសង ក្នុងរយៈពេល៣ឆ្នាំ ហើយប្រសិនបើក្នុងករណីឈ្មោះ             ក្រិច សាវឿន នឹងភរិយាឈ្មោះ ហុឹម សុីនឿន សងប្រាក់ក្នុងអំឡុងពេល១ឆ្នាំ យើងខ្ញុំយល់ព្រមទទួលប្រាក់ចំនួន៤០០០ដុល្លាវិញ។ ប៉ុន្តែមកដល់ថ្ងៃ ខែ ឆ្នាំកំណត់ដែលត្រូវទូទាត់ យើងខ្ញុំក៏បានព្យាយាមទំនាក់ទំនងទៅឈ្មោះ ក្រិច សាវឿន  នឹងភរិយាឈ្មោះហុឹម សុីនឿន ឲ្យបំពេញកាតព្វកិច្ច សងប្រាក់ប៉ុន្តែទាក់ទងមិនបានទាល់តែសោះ ហើយក៏ទទួលដំណឹងថាឈ្មោះខាងលើនេះបាន ព្យាយាមប្តូរអាសយដ្ឋានជាច្រើនដង រហូត ដឹងថាអ្នកទាំងពីរបានមក ស្នាក់នៅក្នុងសង្កាត់ជើងឯក ទើបសម្រេចចិត្តដាក់ពាក្យបណ្តឹងសុំឲ្យលោកចៅសង្កាត់ជើងឯក ជួយរកយុត្តិធម៍ និងរកដំណោះស្រាយតែម្តង ។

ជុំវិញករណីខាងលើនេះអង្គភាពយើងខ្ញុំបានទំនាក់ទំនងទៅលោកស្រីហុឹម សុីនឿន នឹងលោកក្រិច សាវឿនតាមរយៈទូរស័ព្ទ ដោយលោកស្រីបានប្រាប់ថារឿងនេះទុកឲ្យកូនគាត់ជាអ្នកដោះស្រាយ និងបានប្រាប់ថាសូមរង់ចាំបន្តិច រួចក៏បិទទូរស័ព្ទតែម្តង ។