2024-01-14 04:01
67

(កំពត) ៖ កាលរសៀលថ្ងៃទី ១២ ខែមករា ឆ្នាំ២០២៤ ម្សិលមិញនេះលោក ឈឹម ម៉េង នាយកការពារទេសភាពអន្លង់ព្រីងមានការរំពឹងទុកថា នៅក្នុងឆ្នាំ២០២៤នេះបានឃើញចំនួនសត្វក្រៀលដ៍កំម្រ នឹងជិតផុតពូជ នឹងមានការកើនឡើងបន្ថែមទៀត ក្រោយមានសត្វក្រៀលជំទង់ចំនួន៨ក្បាល ក្នុងចំណោម ៣០ក្បាល ដែលចុះមករកចំណីនាដើមខែមករានេះ ។
    លោកឈឹម ម៉េងនាយកការពារ ទេសភាពអន្លង់ព្រីងបានឱ្យដឹងថា  សម្រាប់ឆ្នាំ២០២៤ចំនួនសត្វក្រៀលដែលមករកចំណី នឹងស្នាក់នៅតំបន់ការពារទេសភាពអន្លង់ព្រីង ស្ថិតនៅក្នុងស្រុកកំពង់ត្រាច ខេត្តកំពត អាចនឹងមានការកេីនឡេីងក្រោយពីក្រុមការងារអភិរក្ស បានឃេីញមានវត្តមានសត្វក្រៀលវ័យជំទង់ចំនួន៨ក្បាលក្នុងចំណោមសត្វក្រៀល៣០ក្បាល។
    បើគិតចាប់ពីថ្ងៃទី០៦ ខែមករារហូតដល់ថ្ងៃទី ១២ ខែមករាឆ្នាំ២០២៤ម្សិលមិញ ដែលមានវត្តមានសត្វក្រៀលចុះរកចំណីនៅបឹងធម្មជាតិអន្លង់ព្រីងមានចំនួន២៦ក្បាលដែលបានបំម្លាស់ទីពីតំបន់អភិរក្សបឹងព្រែកល្ពៅខេត្តតាកែវមករកចំណី នឹងស្នាក់នៅតំបន់អន្លង់ព្រីនេះ។
   លោកឈឹម ម៉េង នាយកបានបញ្ជាក់បន្ថែមទៀតថា នេះបើតាមការសន្និដ្ឋានតំបន់ការពារទេសភាពអន្លង់ព្រីងស្ថិតនៅក្នុងស្រុកកំពង់ត្រាចខេត្តកំពត ជាតំបន់ដែលមានសុវត្តិភាពសម្រាប់សត្វក្រៀលដ៍កំម្រនេះ ក៍ដូចជាសត្វស្លាប់ជាច្រេីនប្រភេទទៀត ដេីម្បីមកស្នាក់នៅនឹងរកចំណីផងដែរ ។
   លោក ឈឹម ម៉េង នាយកការពារបញ្ជាក់ថា កាលពីឆ្នាំ២០២២វត្តមានសត្វក្រៀលមានចំនួន៩៧ក្បាល ខណៈ ដែលឆ្នាំ២០២៣សត្វក្រៀលមានការកើនឡើងចំនួន១០៣ក្បាល។ សត្វក្រៀលជាសត្វស្លាបត្រូវបានគេចាត់ទុកជាសត្វងាយរងគ្រោះ នឹងជិតផុតពូជហើយសត្វក្រៀលជាសត្វមានកំម្ពស់ខ្ពស់ជាងគេលេីពិភពលោក ដែលជាទូទៅមានកម្ពស់ ១.៧៦ម៉ែត្រមានដែលទម្ងន់៥គីឡូ ដល់១២គីឡូក្រាម នឹងមានប្រវែងស្លាបទាំងសងខាង២.៥ម៉ែត្រ ។  សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលរស់នៅក្បែរៗ បឹងសូមជួយថែរក្សានឹងការពារសត្វក្រៀលដ៍កំម្រនេះផង។(សឹង រ៉ាត់)