2023-04-27 09:04
450

ភ្នំពេញ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជម្រុញដល់ក្រសួង ស្ថាប័នទាំងអស់ត្រូវពង្រឹងធនធានមនុស្ស តាមរយៈការសិក្សារៀនសូត្របន្ថែម ការអប់រំមន្ត្រីរបស់យើងជារឿងដ៏សំខាន់ ដើម្បីបំពេញកិច្ចចការងារបម្រើប្រជាពលរដ្ឋ និងសង្គមជាតិ។

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបែបនេះ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ នេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២២ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ របស់សាលាភូមិន្ទរដ្ឋបាល (ERA)  នៅមជ្ឈមណ្ឌលកោះពេជ្រ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «គ្រប់ក្រសួង ស្ថាប័ននានា ត្រូវតែពង្រឹងធនធានមនុស្សដោយត្រូវសហការជាក្រសួងមុខងារសាធារណៈ ដើម្បីបញ្ជូនមន្ត្រីឱ្យសិក្សាជំនាញវិជ្ជាជីវៈ ទំនាក់ទំនងសាធារណៈ ដើម្បីទទួលចំណេះដឹង ពង្រឹងសមត្ថភាពដល់មន្ត្រីរបស់យើង»។ សម្តេចតេជោ «បើធ្វើជាមន្ត្រីមិនមែនធ្វើជាចៅហ្វាយប្រជាពលរដ្ឋទេ។ ធ្វើជាមន្ត្រីត្រូវតែស្មោះត្រង់ជាមួយប្រជាជន និងប្រទេសជាតិ»

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងទៀតថា «សូមយកចិត្តទុកដាក់ក្នុងការអប់រំគុណធម៌ សីលធម៌ ហើយបច្ចុប្បន្ននេះយើងសង្កេតឃើញមានមន្ត្រីរបស់យើងច្រើនបានយកចិត្តទុកដាក់ និងមានទំនាក់ទំនងល្អជាមួយប្រជាពលរដ្ឋផងដែរ៕