2023-05-03 06:05
381


កំពង់ស្ពឺ៖ មុខសញ្ញាក្រុមចោរឆក់ទូរសព្ទ ចំនួន០៦នាក់ ក្នុងនោះមានម្នាក់ក្លែងបន្លំជាសមត្ថកិច្ច ត្រូវបានមន្ត្រីជំនាញព្រហ្មទណ្ឌ នៃស្នងការនគរបាលខេត្តកំពង់ស្ពឺ ស្រាវជ្រាវបង្ក្រាបជាបន្តបន្ទាប់ក្រោយពេលធ្វើសកម្មភាព។


នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣ នេះ នគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ហេតុការណ៍ដ៏កក្រេីកខេត្ដកំពង់ស្ពឺ ត្រូវបានសមត្ថកិច្ចជំនាញព្រហ្មទណ្ឌសហការស្រាវជ្រាវបង្រ្កាបបានបក្ខពួក ចំនួន០៤នាក់បន្ថែមក្រោយបក្ខពួក ចំនួន០២នាក់ កំពុងបន្ដនីតិវិធីកសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការដេីម្បីចំណាត់ការបន្ដ។
សូមជម្រាបថា នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ១៦និង៣០នាទី មានករណីឆក់ទូរសព្ទមួយលើក ត្រង់ចំណុចតូបលក់ចាប់ហួយឈ្មោះ សាន់ សុភាក់ ភេទប្រុស អាយុ ១៧ឆ្នាំ ស្ថិតនៅភូមិក្រាំងខ្វាវ ឃុំគីរីវន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ 
បន្ទាប់ពីកើតហេតុ លោកឧត្ដមសេនីយ៍ទោ សម  សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺ បានបញ្ជាជំនាញព្រហ្មទណ្ឌបានដឹកនាំកិច្ចប្រតិបត្ដិការបង្ក្រាបចាប់ខ្លួនក្រុមជនសង្ស័យបាន ០២នាក់ ខណៈពេលព្យាយាមជិះម៉ូតូរត់គេចខ្លួន នៅចំណុចភូមិឡ ឃុំការហែង ស្រុកសំរោងទង ដកហូតម៉ូតូ០១គ្រឿង ម៉ាក ហុងដា C125 ស៊េរីឆ្នាំ២០២១ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ1GY-9365 មធ្យោបាយជិះធ្វើសកម្មភាព និងខ្នោះដៃចំនួន០១ ដែលជនសង្ស័យលើកមកបង្ហាញបន្លំជាសមត្ថកិច្ចទៀតផង។ 
នគរបាលឲ្យដឹងថា ជនទាំង០២នាក់ រួមមាន៖ ទី១-ឈ្មោះ ខេង រដ្ឋា ភេទប្រុស អាយុ ១៧ឆ្នាំ ស្នាក់នៅផ្ទះលេខ៤០ ផ្លូវលេខ២៨៩ សង្កាត់ស្រះចក រាជធានីភ្នំពេញ និងទី២- ឈ្មោះ វ៉ាន សុខលីម ភេទប្រុស អាយុ ១៧ឆ្នាំ ភូមិថ្មដា សង្កាត់កំបូល រាជធានីភ្នំពេញ។
ជនសង្ស័យទាំង០២នាក់ បានឆ្លើយសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពខាងលើប្រាកដមែន និងបក្ខពួក០៤នាក់ជិះគេចខ្លួនបាត់អស់ហើយ។ លុះនៅថៃ្ងទី០២ ខែឧសភា ឆ្នាំ២០២៣ នេះ អនុវត្តតាមវិធានការជំនាញព្រហ្មទណ្ឌបានបន្ដស្រាវជ្រាវរហូតឈានទៅបង្រ្កាបបក្ខពួក ចំនួន០៤នាក់បន្ដទៀត ក្នុងនោះមាន ទី១- ឈ្មោះ វាត រតនា ប្រុស ១៥ឆ្នាំ ,ទី២- ឈ្មោះ ពៅ ចាន់បញ្ញា ប្រុស ១៥ឆ្នាំនៅភូមិត្រពាំងសុក្រម ឃុំបែកចានស្រុកអង្គស្នួល ខេត្តកណ្តាល ,ទី៣- ឈ្មោះ ប៊ុន ថនណាថាន់ ប្រុស ១៥ឆ្នាំ នៅផ្ទះជួលក្នុងខណ្ឌសែនសុខ និងទី៤- ឈ្មោះ វ៉ាត រាវីត ភេទប្រុស អាយុ ១៨ឆ្នាំ នៅផ្ទះមិនចាំលេខ ផ្លូវ៦១២ សង្កាត់បឹងកក់ ខណ្ឌទួលគោក។
បច្ចុប្បន្ន ជនសង្ស័យទាំង០៦នាក់ បានជួបជុំគ្នានៅក្នុងបន្ទប់៤៨ម៉ោង និងរង់ចាំនីតិវិធីបញ្ជូនខ្លួនទៅអយ្យការអមសាលាដំបូងខេត្ដចំណាត់ការបន្ដ៕