2023-03-28 06:03
369

ព្រះសីហនុ៖ កងនាវាស្វ័យការពារជើងទឹកជប៉ុន ០១គ្រឿង បានចូលមកចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីបំពេញទស្សនៈកិច្ចផ្លូវការរយៈពេល០៣ថ្ងៃដើម្បីបង្កើកការទំនាក់ទនំនងរវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរកម្ពុជា-ជប៉ុន។

តាមមន្ត្រីកងទព័ជើងទឹកកម្ពុជា ឲ្យដឹងថា នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣នេះ នាវាកងស្វ័យការពារជើងទឹកជប៉ុនចំនួន ០១គ្រឿង ដែលមានឈ្មោះ KIRISAME-(DD-104) បានចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីពង្រឹងចំណងមិត្តភាព រវាងកម្ពុជា-ជប៉ុន និងបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា រយៈពេល3ថ្ងៃ ចាប់ពីថ្ងៃ២៨ ខែមីនា ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣នេះ។  ប្រភពបន្តទៀតថា វត្តមានកងនាជើងទឹកជប៉ុន នៅក្រុងព្រះសីហនុនេះ លោកឧត្តមនាវីត្រី អ៊ិន សុខេមរ៉ា នាយសេនាធិការរងមូលដ្ឋានសមុទ្រ បានដឹកនាំកម្លាំងកងទ័ពជើកទឹកកម្ពុជា ទៅទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះកងស្វ័យការពារជើងទឹកជប៉ុនដែលមកបំពេញទស្សនៈកិច្ចផ្លូវការនៅកម្ពុជានេះ។

សេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងថា នាវាស្វ័យការពារជើងទឹកជប៉ុន ឈ្មោះ KIRISAME-(DD-104) នេះ មានបណ្ដោយ ១៥១ម៉ែត និងទទឹង ១៧.៤ម៉ែត មានជម្រៅទឹក០៩ម៉ែត និងទំងន់ផ្ទុក ៤៥៥០តោន កងនាវាចំនួន១៧០នាក់  មាន អេឡិចកូ ចំនួន ០១គ្រឿង និងដឹកនាំដោយមេបញ្ជាការកងនាវា លោកវរនាវីឯក MAKI TAKAYUKI

សូមបញ្ជាក់ថា នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ នេះផងដែរ នាវាចម្បាំងកងទ័ពជើងទឹកបារាំង ចំនួន០១គ្រឿង ដែលមានឈ្មោះ PRAIRIAL-(F731) ដែលចូមកចតក្នុងកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានចាកចេញពីកម្ពុជាវិញ បន្ទាប់ពីបានបញ្ចប់ទស្សនកិច្ចជាផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា រយៈពេល០៥ថ្ងៃ ពីថ្ងៃទី២៤ដល់២៨ ខែមីនា ឆ្នាំ២០២៣

សូមបញ្ជាក់ថារាល់សកម្មភាពកងនាវាប្រទេសនានាដែលចូលមកបំពេញទស្សនៈកិច្ចផ្លូវការក្នុងព្រះរាជាណាចក្រកម្ពុជានេះបានបង្ហាញឱ្យនូវទំនាក់ល្អរវាងកងទ័ពជើងទឹកកម្ពុជាជាមួយមិត្តភ័ក្របរទេសដោយគ្មានប្រកាន់និន្នាការនយោបាយជាពិសេសទំនាក់ទំនងការទូតល្អរបស់រដ្ឋាភិបាលកម្ពុជាជាមួយបន្តារប្រទេសក្នុងតំបន់ និងលើពិភពលោកតែម្តង៕