2024-02-06 02:02
57

កំពង់ចាម :  ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អមដំណើរដោយ ថ្នាក់ដឹកនាំ មន្ទីរពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន នារសៀលថ្ងៃទី ៥ ខែកុម្ភៈឆ្នាំ២០២៤ បានអញ្ជើញចុះពិនិត្យ អនុគម្រោងសាងសង់ទីលានទុកដាក់សំរាមស្ថិតនៅភូមិកោះរកាក្នុងឃុំកោះរកាស្រុកកំពង់សៀម  ខេត្តកំពង់ចាម  ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្តកំពង់ចាមបានជំរុញដល់មន្ត្រីពាក់ព័ន្ធក៏ដូចជា អាជ្ញាធរមូលដ្ឋានទាំងអស់ ឱ្យជួយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ តាមទីប្រជុំជន ឱ្យ បាន យល់ដឹងពីបញ្ហាសំរាម និងវេចខ្ចប់ទុកដាក់សំរាម ឱ្យបានត្រឹមត្រូវ ដើម្បីងាយស្រួលដល់ក្រុមហ៊ុនប្រមូលសំរាម ធ្វើការដឹកជញ្ជូន។

គួរបញ្ជាក់ថាគម្រោងសាងសង់ទីលានទុកដាក់សំរាមថ្មីនេះមានផ្ទៃដីទំហំ៨.១៥ ហិកតា  ក្នុងនោះទីលានទុកដាក់សំរាម ទំហំ  ១.៣ហិកតា  អាងប្រព្រឹត្តិកម្មទឹករងៃ៤អាងការធ្វើឲ្យប្រសើរឡើងនូវ ផ្លូវចូលទៅទីលានចំនួន១ខ្សែ ដែលមានប្រវែង២២១៨ម៉ែត្រ ការធ្វើ ផ្លូវ បេតុងនៅក្នុងទីលានប្រវែង១២៤៤ម៉ែត្រច្រកទ្វារចូលនិងរបង៣០១០.២៦ម៉ែត្រ  ប៉ុស្តិ៍ យាមទំហំ៣.៥ x២.៥ម៉ែត្រ ១កន្លែងអគារការិយាល័យ និងកន្លែងស្នាក់នៅកំពស់ ២ជាន់ទំហំ២៥x១២ម៉ែត្រ១អាគារកន្លែងថ្លឹងរថយន្ត 40តោន និង-60តោនចំនួន  ១កន្លែងទំហំ១៩x៦ម៉ែត្រ  អគារញែកសំរាម (MRF) ១អាគារទំហំ៣៥x២៦ម៉ែត្រ  អគាររោងជាង១អាគារ  ទំហំ  ៣១x១០ម៉ែត្រ  អគារស្តុកទុកសំណល់ដែលគ្រោះថ្នាក់បណ្តោះអាសន្ន  ១អាគារ  ទំហំ  ១៥x១២ម៉ែត្រ  អគារផ្គត់ផ្គង់ថាមពលភ្លើង និងទឹក (ម២)  ១អាគារ  ទំហំ  ១០x៦ម៉ែត្រ  កន្លែងលាងសម្អាតរថយន្ត  ១អាគារ  ទំហំ  ៣១x៣.៥ម៉ែត្រ  អគារធ្វើជីកំប៉ុស (composting)  ១អាគារ  ទំហំ  ៣៥x២៦ម៉ែត្រ  រណ្ដៅទុកដាក់សំរាមសំណល់គ្រោះថ្នាក់  ចំនួន  ១កន្លែង  ទំហំ  ៣៥x៣៥ម៉ែត្រ  ប្រព័ន្ធសូលាថាមពលព្រះអាទិត្យ  ៦០KW ចំនួន  ១កន្លែង  ។ 

សូមបញ្ជាក់ថាអនុគម្រោងសាងសង់ទីលានទុកដាក់សំរាម នេះទទួលការសាងសង់ដោយក្រុមហ៊ុន ប៊ីអេម. ខនស្ត្រាក់ហ្សិន និងធេ ឡិចទ្រិច ខូអិលធីឌី ចាប់ដំណើរការសាងសង់នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ និងបញ្ចប់ការសាងសង់នៅ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ពោលគឺ គម្រោងនេះត្រូវ ប្រេីប្រាស់ រយៈពេល  ១៧ខែ  ក្នុង ការ សាងសង់  ៕