2023-10-07 02:10
276

នៅព្រឹកថ្ងៃទី ៥ ខែតុលាឆ្នាំ ២០២៣ ឯកឧត្តមគង់សុវណ្ណារ៉ាទីប្រឹក្សាក្រសួងអប់រំយុវជននិងកីឡានិងលោកជំទាវ ឡាន គឹមឡន ព្រមទាំង ឧកញ៉ាឃិនចិន្ដា អគ្គនាយកក្រុមហ៊ុនចិន្ដា( KS) អេឡិចត្រូនិចខូអិលធីឌី និងលោកជំទាវ គង់ សុជាតា បានមូលមតិគ្នារៀបចំកាន់បិណ្ឌទី ៦ នៅវត្តជេតពន ( ហៅវត្តត្រី) ស្ថិតនៅឃុំស្ដៅ ស្រុកកងមាស ខេត្តកំពង់ចាម ស្របពេលចូលរួមអបអរសាទរទិវាគ្រូបង្រៀន៥ តុលាឆ្នាំ ២០២៣លោកមានសទ្ធាជ្រះថ្លារៀបចំកម្មវិធីពិសារបបរសាមគ្គីជាមួយលោកគ្រូអ្នកគ្រូសិក្សានុសិស្ស ប្រជាពលរដ្ឋ កម្លាំងប្រជាការពារ  មេភូមិ និងអាជ្ញាធរឃុំស្ដៅនិងអាជ្ញាធរឃុំព្រែកកុយ ព្រមទាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្ដៅនិងកម្លាំងអធិការនគរបាលស្រុកកងមាស ក្នុងឱកាសថ្ងៃកាន់បិណ្ឌទី ៦ និងអបអរសាទរទិវាគ្រូបង្រៀន ៥ តុលាឆ្នាំ ២០២៣ឯកឧត្តមគង់សុវណ្ណារ៉ានិងលោកជំទាវ ឡាន គឹមឡនព្រមទាំងឧកញ៉ា ឃិន ចិន្ដា និងលោកជំទាវគង់ សុជាតា ក្នុងឱកាសនោះផងដែរឯកឧត្តមនិងលោកឧកញ៉ាបានផ្ដាំផ្ញើដល់សិក្សានុសិស្សទាំងអស់ត្រូវខិតខំរៀនសូត្រដើម្បីក្លាយជាធនធានមនុស្សដ៏ល្អសម្រាប់ប្រទេសជាតិនិងលើកស្ទួយប្រទេសជាតិឲ្យល្អប្រសើរក្នុងឱកាសនោះផងដែរឯកឧត្តមនឹងលោកឧកញ៉ាបានពាំនាំយកអំណោយទៅចែកជូនដល់លោកគ្រូអ្នកគ្រូសិក្សានុសិស្ស អាជ្ញាធរនិងប្រជាពលរដ្ឋ១ចំនួនផងដែរ។

១/សិក្សានុសិស្សចំនួន 315 នាក់ក្នុង១នាក់ៗទទួលបានថវិកាចំនួន 5 ពាន់រៀលនិងសម្ភារៈសិក្សាមួយចំនួន
២/លោកគ្រូអ្នកគ្រូចំនួន 10 នាក់ក្នុងម្នាក់ៗទទួលបានថវិកាចំនួន 4 ម៉ឺនរៀល។
៣/អាជ្ញាធរទាំងពីរឃុំចំនួន 98 នាក់ក្នុងម្នាក់ៗចំនួនថវិកា៤ម៉ឺនរៀល។
៤/ប្រជាពលរដ្ឋចំនួន 30 នាក់ក្នុងម្នាក់ៗថវិកាចំនួន 3 ម៉ឺនរៀល
៥/ឧបត្ថម្ភប្រេងសម្រាប់ឃុំទាំងពីរចំនួន 40 ម៉ឺន
៦/ឧបត្ថម្ភទិញម៉ាស៊ីនព្រីនចំនួន 80 ម៉ឺនរៀល

សរុបការចំណាយលើការរៀបចំកម្មវិធីនិងការឧបត្ថម្ភអស់ចំនួន២៩៣៩៥០០៛សម្រាប់ការងារមនុស្សធម៌របស់ឯកឧត្តមនិងលោកឧកញ៉ានិងលោកជំទាវមិនមែនលើកទី១នោះទេគឺមានច្រើនមកហើយទីណាមានការខ្វះខាតតែងតែមានឯកឧត្តមគង់សុវណ្ណារ៉ានិងលោកឧកញ៉ាឃុនចិន្តាព្រមទាំងលោកជំទាវមានវត្តមានចុះជួយជានិច្ច
ក្នុងឱកាសនោះផងដែរលោកគ្រូអ្នកគ្រូនឹងអាជ្ញាធររួមទាំងប្រជាពលរដ្ឋ សូមគោរពជូនពរដល់ឯកឧត្តមនិងលោកឧកញ៉ានិងលោកជំទាវ លោកលោកស្រីអ្នកនាងកញ្ញាគណៈប្រតិភូក្នុងអង្គពិធីទាំងមូលជួបនូវពុទ្ធពរទាំង 4 ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កម្បីឃ្លៀងឃ្លៀតឡើយ។