2023-07-28 02:07
261

ខេត្តព្រៃវែង៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង​ នៅព្រឹក​ថ្ងៃ​ទី​២៨​ ខែកក្កដា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ ខណៈពេលបងប្អូនប្រជាពលរដ្ឋកំពុងសម្រាន្តលង់លក់ នគរបាលខេត្តព្រៃវែង ចុះល្បាតការពារសន្តិសុខ សុវត្ថិភាព ពេលយប់តាមមូលដ្ឋាន។ 

 សកម្មភាពជារៀងរាល់ថ្ងៃ នគរបាលខេត្តព្រៃវែង តែងតែចុះល្បាតពេលយប់ ដើម្បីរក្សា ការពារសន្តិសុខ និងសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ តាមបណ្ដាមូលដ្ឋាននានា ក្នុងភូមិសាស្ត្រខេត្តព្រៃវែង ។

 ជាក់ស្ដែង នៅថ្ងៃយប់ថ្ងៃទី២៧ និងវេលារំលងអធ្រាត្រឈានចូលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ នគរបាលខេត្តព្រៃវែង បានចុះល្បាតការពារសន្តិសុខ ជូនប្រជាពលរដ្ឋតាមមូលដ្ឋានភូមិ ឃុំ ស្រុក ក្នុងភូមិសាស្ត្រខេត្តព្រៃវែង ដើម្បីធានាបាននូវសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ និងអាចជួយអន្តរាគមន៍បានភ្លាមៗ ករណីមានហេតុការណ៍អ្វីកើតឡើង។ 

 ជាមួយគ្នានេះ​ ជារៀង​រាល់​ថ្ងៃ​កម្លាំងនគរបាលខេត្តព្រៃវែង បានចុះសម្រួលចរាចរណ៍តាមបណ្ដាសាលារៀន ដងផ្លូវសំខាន់ៗ ជូនប្រជាពលរដ្ឋ ងាយស្រួលធ្វើដំណើរ ពិសេសសិស្សានុសិស្សងាយស្រួលធ្វើដំណើរ និងឆ្លងផ្លូវចូល និងចេញពីសាលារៀន ដើម្បីបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ដែលអាចកើតមានឡើងជាយថាហេតុ៕