2024-01-03 03:01
97

ខេត្តពោធិ៍សាត់: អាជ្ញាធរខេត្តពោធិ៍សាត់ព្រមទាំងប្រតិភូក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទជាមួយមន្រ្តីជំនាញដែលពាក់ព័ន្ធបានចុះសំណេះណាលនិងសិក្សាស្វែងយល់លើប្រភេទឧបករណ៍នេសាទលប ណររ៉ាវ ជាមួយប្រជានេសាទចំនួន ១៥៦ នាក់នារសៀលថ្ងៃទី ២ ខែមករា ឆ្នាំ ២០២៤ ស្ថិតនៅលើផែបណ្ដែតទឹក ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ជាកិច្ចចាប់ផ្ដើមលោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត ជាប្រធានគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តពោធិ៍សាត់បានលើកឡើងថា: ដើម្បីឲ្យមានភាពងាយស្រួលងាយយល់ ពីការប្រើប្រាស់ឧបករណ៍នេសាទរបស់បងប្អូនប្រជានេសាទ ក្នុងរដូវបើកនេសាទឱ្យបានត្រឹមត្រូវ ទៅតាមច្បាប់រដ្ឋបាលជលផល និងអ្វីដែលចង់សំណូមពរ សូមបងប្អូនជម្រាបមកមន្ត្រីជំនាញដែលពាក់ព័ន្ធទាំងអស់ដែលមកពីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ឲ្យបានត្រឹមត្រូវ ដើម្បីយកទៅអនុវឌ្ឍន៍ឲ្យត្រូវតាមច្បាប់ជលផល ក្នុងការដោះស្រាយជូនបងប្អូន រួមគ្នាថែរក្សា អភិរក្ស មច្ឆារជាតិរបស់ទាំងអស់គ្នា នៅក្នុងបឹងទន្លេរសាបសំបូរឡើងវិញ ក្នុងផ្គត់ផ្គង់ជីវភាពគ្រួសារប្រជានេសាទរបស់បងប្អូនបានល្អប្រសើ។

បន្ទាប់ពីបានស្ដាប់ការលើកឡើង និងសំណូមពរនានារបស់ប្រជានេសាទជាច្រើនរូចមក លោក ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ តំណាងដ៍ខ្ពង់ខ្ពស់របស់លោករដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានពន្យល់នែនាំថា: ក្រសួងកសិកម្មចង់ឲ្យជីវភាពអ្នកនេសាទបានប្រសើរឡើង និងធនធានធម្មជាតិបានគង់វង្ស ហើយសំបូរឡើងវិញ ។ ចំពោះសំណូមពរនេះ លោកនិងយកទៅពិភាគក្សាគ្នាជាមួយថ្នាក់ដឹងនាំ ដើម្បីរួមគ្នា ឯកភាពសម្រេចជាក្រោយលើកិច្ចការងារ ការប្រើប្រាស់ឧបករណ៍នេសាទ ឱ្យស្របតាមច្បាប់ និងមានប្រសិទ្ធភាព បន្ថែមលើសពីនេះទៅទៀត លោកសូមបញ្ជាក់ថា រាជរដ្ឋាភិបាលសូមគាំទ្រ និងការចូលរួមថែរក្សាការពារនិងអភិរក្ស ដើម្បីឲ្យប្រជាពលរដ្ឋនៅមូលដ្ឋាន ធ្វើនេសាទសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ។

បន្ទាប់ពីសំណណាលនិងពន្យល់ពីរបៀបប្រើឧបករណ៍នេសាទរួច លោក ខូយ រីដា និងប្រតិភូក្រសួងកសិកម្មបានអញ្ជើញចុះសួរសុខទុក្ខ ព្រមទាំងពាំនាំការផ្ដាំផ្ញើរសួរសុខទុក្ខ និងនាំមកនូវអំណោយដ៏ថ្លៃថ្លារបស់លោករដ្ឋមន្រ្តីក្រសួងកសិកម្ម ឌិត ឌីណា ចែកជូនរូមមាន ថវិកា និងគ្រឿងឧបភោគបរិភោគមួយចំនួនធំ ដល់សមត្ថកិច្ចចំរុះថ្នាក់ជាតិ បង្ក្រាបបទល្មើសជលផលប្រចាំការ កន្លែងអភិរក្សជលផលជ្រោយស្ដីផងដែរ៕ លាន គ្រន