2024-04-02 04:04
40

នៅព្រឹកថ្ងៃអង្គារទី ០២ ខែមេសា ឆ្នាំ ២០២៤ មានក្រុមចោរប្លន់ស្ត្រីអ្នកលក់ទឹកត្នោត តែសមត្ថកិច្ចថាជាករណីឃាតកម្មកំពង់រងចាំជំនាញមកត្រួតពិនិត្យលើស្ត្រីជនរងគ្រោះម្នាក់ឈ្មោះ កែម ញ៉ាញ់ អាយុ ៥៤ ឆ្នាំជាអ្នកលក់ទឹកត្នោតនៅលើខ្នងប្រឡាញទឹកឡអិតដែលស្ថិតភូមិដើមពោធិ ឃុំអង្គសុរភី ស្រុកកំពង់ត្រាចខេត្តកំពត ត្រូវបានក្រុមចោរប្លន់ វាយបែកក្បាលយកកាបូបលុយជាង ៣ លានរៀលនិងប្រាក់ដុល្លារ៩៥ ដុល្លារទៅបាត់ នេះបើយោងតាមការពិនិត្យបឋមពីក្រុមគ្រូពេទ្យស្រុកកំពង់ត្រាចនិងកម្លាំងអធិការនគរបាលស្រុកកំពង់ត្រាច បាននិយាយថាករណីស្ត្រីដែលស្លាប់បាត់បង់ជីវិតនេះមានស្នាមរបួសចំនួន ៤ កន្លែងនៅត្រង់ក្បាលមានចំនួន២កន្លែង នឹងនៅលើដងខ្លួនចំនួន ២ កន្លែងពីក្រោយខ្នង ពិព្រោះស្ត្រីជាជនរងគ្រោះ បានដូលស្លាប់នៅក្រោមដើមត្នោតគឺកន្លែងគាត់លក់ទឹកត្នោតនោះតែម្ដង។

រីឯបុរសជាប្ដីបាននិយាយរៀបរាបថានៅចន្លះម៉ោងកើតហែតុនោះរូបគាត់បានជិះម៉ូតូទៅទិញកាហ្វេផឹកចម្ងាយប្រហែល១០០ ម៉ែតពីកន្លែងស្ត្រីដែលប្រពន្ធជាជនរងគ្រោះលក់ទឹកត្នោត។

បើទោះជាយ៉ាងណាលោកវរសេនីឯកសេង សុគន្ធចាត់ អធិការនគរបាលស្រុកកំពង់ត្រាច បាននិយាយថានេះជាករណី រឿងឃាតកម្មតែមិនទាន់ដឹងច្បាស់ឡះរឿងគំនំអ្វីនោះទេរងចាំកម្លាំងជំនាញនគរបាលខេត្តកំពតមកធ្វើកោសល្យវិច្ច័យសិនលើដងខ្លួនស្ត្រីជនរងគ្រោះ។

កម្លាំងជំនាញស្នងការនគរបាលខេត្តកំពតបានមកធ្វើកោសល្យវិច្ច័យ ឃើញថាជនរងគ្រោះមានស្នាមរបួសចំនួន ៤ កន្លែង នៅលើក្បាលមាន ចំនួន ២ និងនៅលើដងខ្លួនពីក្រោយចំនួន ២ កន្លែងកម្លាំងជំនាញស្នងការនគរបាលខេត្តកំពតបានសន្តិដ្ឋានជាករណីឃាតកម្ម។

ប៉ុន្តែកម្លាំងជំនាញស្នងការនគរបាលខេត្តកំពតថាករណីឃាតកម្មហើយកំពង់ធ្វើការសើបអង្កេតសិន។(សឹង រ៉ាត់)