2023-06-06 07:06
219


ខេត្តកំពង់ស្ពឺ ៖ យោងតាមរបាយការណ៍របស់នគរបាលស្រុកភ្នំស្រួចបានឱ្យដឹងនៅព្រឹកថ្ងៃទី០៦ខែមិថុនាឆ្នាំ២០២៣នេះថា,ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋល្អបានរាយការណ៍ថានៅចំណុចក្នុងរោងមាន់របស់ឈ្មោះ ងើស ផល្លា ហៅ(បាក់) ភេទប្រុស អាយុ ៣១ ឆ្នាំស្ថិតភូមិសំបួរ  ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ សង្ស័យជួញដូរគ្រឿងញៀននៅទីនោះកម្លាំងអធិការដ្ឋាននគរបាលស្រុកបានចុះបង្ក្រាបភ្លាម។


ក្នុងរបាយការណ៍ដដែលបានឱ្យដឹងទៀតថា,សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់មុខសញ្ញាឈ្មោះ វង់ សុខវៃ ភេទប្រុស អាយុ ៣០ឆ្នាំ មានទីលំនៅបច្ចប្បន្នភូមិត្រពាំងឱប ឃុំមហាសាំងស្រុកភ្នំស្រួច ខេត្ត កំពង់ស្ពឺ កាលពីវេលាម៉ោង ១២ និង ១៥ នាទីនៅថ្ងៃចន្ទ ២រោច ខែជេស្ឋ ឆ្នាំថោះបញ្ចស័កព.ស២៥៦៧ ត្រូវនឹងថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣។
ក្រោយពីត្រួតពិនិត្យលើដងខ្លួនបានរកឃើញម្សៅក្រាមពណ៌ថ្លាសច្រកក្នុងស្បោងប្លាស្ទិចចំនួន១៣ កញ្ចប់តូច(សង្ស័យជាគ្រឿងញៀន)ទូរស័ព្ឌដៃចំនួន០១គ្រឿង និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន ហើយកម្លាំងយើងបាននាំខ្លួនយកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកនិងកសាងសំណុំរឿងបញ្ជូនទៅតាមនីតិវិធី៕