2023-04-19 01:04
346

ខេត្ត​បាត់ដំបង​៖​ លោ​កវរសេ​នី​យ៍ទោ​ សេង​ លុច​ អធិការនគរ​បាលស្រុកថ្ម​គោល​ បានឱ្យដឹងថា​ កាលពីរសៀលថ្ងៃទី១៨​ ខែមេសា​ ឆ្នាំ២០២៣ម្សិលមិញនេះ​ លោកបានដឹកនាំកម្លាំងផ្នែកជំនាញ​ និងកម្លាំងប៉ុស្តិ៍នគរ​បាលរដ្ឋបាល​បង្រ្កាបករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស(ប្រើប្រាស់កាំបិតកាប់)​ បណ្ដាល​ឱ្យ​មនុស្ស​ម្នាក់​រងរបួស​ និងបានឃាត់ខ្លួនជនសង័្សយចំនួន០៥នាក់​ នៅចំណុចវាលស្រែបឹងយាយទូច ស្ថិតក្នុងក្រុម ទី០៨ ភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល ខេត្ត​បាត់ដំបង។ 

លោ​កអធិការនគរ​បាលស្រុក​ បានបន្តថា​ ជនសង្ស័យ​ទាំង​ ០៥នាក់ដែល​ត្រូវ​ឃាត់ខ្លួន​ខាងលេីនេះ​រួមមាន៖

១-ឈ្មោះ សាន់ វណ្ណៈ ភេទប្រុសអាយុ៣៤ឆ្នាំរស់ នៅភូមិអូរតាគី ឃុំអូតាគី ស្រុកថ្មគោល(ជនដៃដល់ )

២-ឈ្មោះ អំ ភារ័ត្ន ភេទប្រុស អាយុ ២៩ឆ្នាំរស់នៅភូមិវាលទ្រា ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំ បង។

៣-ឈ្មោះ សូត្រ សារឿប ភេទប្រុ ស អាយុ២៣ ឆ្នាំ រស់នៅភូមិវាលទ្រា ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ ដំបង។

៤-ឈ្មោះ ផៃ សុផាន់ណា ភេទប្រុ ស អាយុ២៣ឆ្នាំ រស់នៅភូមិវាលទ្រា ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។

៥-ឈ្មោះ ផៃ សុផាន់ណៃ ឣាយុ ២២ឆ្នាំ ភូមិវាលទ្រា ឃុំឣូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង(ជនដៃដល់)។

ចំណែក​ចាប់យកពី​ជនសង្ស័យ​រួមមាន៖

-កាំបិតចំនួន០១ដើម 

-អាំងវ៉ិចទ័រឆក់ត្រីចំនួន០១ -អាគុយ៤០អំពែរចំនួន០១ 

-ដងឈើសំរាប់ឆក់ត្រីចំនួន០១គូរ។

សូមជម្រាបជូនថាកាលពីថ្ងៃទី ១៧ខែមេសាឆ្នាំ ២០ ២៣វេលាម៉ោង២៣និង៣០នាទីនៅចំណុចកើតហេតុជនសង័្សយខាងលេីបានប្រើប្រាស់ឧបករ​ណ៍ឆក់ត្រីធ្វើសកម្មភាពឆក់ត្រីនៅចំណុចខាងលើខណ: ដែលធ្វើសកម្មភាពឆក់នេះបណ្តាលឱ្យផ្អើល​ហ្វូងទាចិញ្ចឹមដែលជនរងគ្រោះកំពុងមើលថែនៅទីនោះ។

ឃើញដូច្នេះជនរងគ្រោះស្រែកទៅកាន់អ្នកឆក់ត្រីថាចាប់ៗជាហេតុធ្វើឱ្យពួកអ្នកឆក់ត្រីភ័យផ្អើលរត់ ចេញពីទីនោះ និងបានជ្រុះកាបូបដាក់ប្រាក់នៅទីនោះផង លុះក្រោយមកពួកគេវិលមករកកាបូប ប្រាក់នោះវិញ។

 

ពេលបានកាបូបប្រាក់វិញហើយ ក៏ចេញទៅបាត់ លុះក្រោយមកពួកគេលើកគ្នាមកម្តងទៀតហើយធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះតែម្តង បណ្តាលឱ្យរងរបួសចំនួន០២នាក់ មានឈ្មោះ ឆៃ កក្កដា ភេទប្រុស អាយុ ១៧ឆ្នាំ រស់​នៅភូមិវាលទ្រា ឃុំអូរតាគី ស្រុកថ្មគោល រងរបួសម្រាមដៃខាង​ឆ្វេង និងដើមកំភួនជើងក្រោមក្បាលជង្គង់ខាង​ស្តាំ(រងរបួសធ្ងន់)និងឈ្មោះ ឈៀង វាសនា ភេទប្រុស អាយុ ១៩ ឆ្នាំ រស់នៅភូមិវាលទ្រា ឃុំអូរតាគី ស្រុកថ្មគោល រងរបួសត្រង់កែងដៃខាង​ឆ្វេង(របួសស្រាល)ត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យខេត្តបាត់ដំបង។

ក្រោយពេលកើតហេតុសមត្ថកិច្ចនគរបាលស្រុកបានចុះទៅដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួននិងនាំមកកាន់អធិ​ការដ្ឋាននរបាលស្រុក។ បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅ ក្នុងអធិការដ្ឋាននគរបាលស្រុកថ្មគោល ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕