2023-09-26 12:09
139

(កំពត)នាថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០២៣នេះ ឯកឧត្តម ឡៅ ទិព្ធសីហា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បានលើកឡើងថាក្នុងទសវត្សរ៍ចុងក្រោយនេះវិស័យសំណង់និងអចលនទ្រព្យបានរីកចម្រើនកែមឡើងយ៉ាងខ្លាំងជំរុញដល់កំណើនសេដ្ឋកិច្ចជាតិ។

ដើម្បីផ្តល់សេវាសាធារណៈឱ្យមានប្រសិទ្ធភាពគ្រប់ប្រភេទក្នុងវិស័យសំណង់ និងការទទួលខុសត្រូវក្នុងបរិបទជាអ្នកបំរើប្រជាពលរដ្ឋ ធ្វើឱ្យប្រជាពលរដ្ឋមានជំនឿទុកចិត្តលើមន្ត្រីសាធារណៈ  មន្ត្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដី បានជំរុញឲ្យមន្ត្រីជំនាញ អាជ្ញាធរ និងអ្នកពាក់ព័ន្ធវិស័យសំណង់ ត្រូវអនុវត្តច្បាប់ស្តីពីសំណង់ហើយពង្រឹង ឲ្យបានប្រសើរបន្ថែម។ 

ឯកឧត្តម ឡៅ ទិព្ធសីហា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី បានថ្លែងនៅក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីសំណង់ និងបទប្បញ្ញត្តិពាក់ព័ន្ធ នៅសាលសន្និសិទបូកគោខេត្តកំពត ឯកឧត្តម បានលើកឡើងថាជាក់ស្តែង០៨ខែ ឆ្នាំ២០២៣អញើញថាអ្នកវិនិយោគលើវិស័យសំណង់អគារមានតម្លៃប៉ាន់ស្មានសរុបប្រមាណជាង ៤ ៧៥៧លានដុល្លារអាមេរិកមានការកើនឡើងជិត៣ដង ក្នុងរយៈពេលធៀបឆ្នាំ២០២២កន្លងមកវិនិយោគប្រមាណ ត្រឹម១៨៩៤លានដុល្លារអាមេរិកដែលមានការបោះទុន។
សំណងគ្រប់ប្រភេទដែលបានផ្តល់សេវាសាធារណៈក្នុងវិស័យសំណង់នេះ ដែលមានតម្លាភាពនិងប្រសិទ្ធភាព និងទទួលខុសត្រូវបំរើប្រជាពលរដ្ឋឱ្យមានជំនឿទុកចិត្តបានលើមន្ត្រីជំនាញ និងមន្ត្រីសាធារណៈ រួមទាំងអាជ្ញាធរ ដែលអ្នកពាក់ព័ន្ធប្រកបរបសំណង់ និងពង្រឹងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានពាក់ព័ន្ធការងារ។

ឯកឧត្តម ឡៅ ទិព្ធសីហា រដ្ឋលេខាធិការក្រសួងរៀបចំដែនដីបានបញ្ជាក់ថា ការផ្សព្វផ្សាយច្បាប់នាពេលនេះ ស្របពេលដែលក្រសួងកំពុងមមាញឹកក្នុងការរៀបចំកសាងគោលនយោបាយជាតិស្ដីពីការអភិវឌ្ឍវិស័យសំណង់ - យុទ្ធសាស្ត្រជាតិស្ដីពីសំណង់ឌីជីថល ច្បាប់ លិខិតបទដ្ឋានគតិយុត្តិ និងបទប្បញ្ញត្តិបច្ចេកទេស និង គោលការណែនាំបច្ចេកទេស ក្នុងគោលបំណងពង្រឹងការគ្រប់គ្រង និងការអភិវឌ្ឍវិស័យ សំណង់កម្ពុជាប្រកបដោយចីរភាព ហើយក៏ជាឱកាសមួយដែលអនុញ្ញាតឱ្យមន្ដ្រីមាន សមត្ថកិច្ច និងអ្នកពាក់ព័ន្ធនឹងសំណង់មានជាអាទិ៍អ្នកសិក្សាគម្រោងប្លង់ អ្នកវិជ្ជាជីវៈ ក្នុងវិស័យសំណង់ អ្នកសាងសង់ អ្នកត្រួតពិនិត្យនិងបញ្ជាក់សំណង់ អ្នកជំនាញក្នុងវិស័យ សំណង់ ម្ចាស់សំណង់ អ្នកអភិវឌ្ឍន៍សំណង់ អ្នកផលិតសម្ភារៈសំណង់ បរិក្ខារសំណង់ និង ផលិតផលសំណង់ អាចធ្វើការផ្លាស់ប្ដូរចែករំលែកយោបល់ចំណេះដឹងបទពិសោធន៍ឱ្យគ្នាទៅមក។(សឹង រ៉ាត់)