2023-07-11 03:07
138

ភ្នំពេញ៖ មុខសញ្ញាចោរញីឈ្មោលធ្វើសកម្មភាពលួចមានស្ថានទម្ងន់ទោស (លួចម៉ូតូ) ចំនូន ០៣លើក ក្នុងភូមុសាស្ត្ររាជធានីភ្នំពេញ អស់លក្ខត្រូវជាប់អន្ទាក់នគរបាលបានសម្រេច។ 

នគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅយប់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យ ចំនួន ០២នាក់ នៅចំណុចភូមិសាមគ្គី សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ពាក់ព័ន្ធទល្មើសលួចម៉ូតូ របស់ប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ ចំនួន ០៣ករណី ។   

ករណីទី១៖ លួចម៉ូតូ ម៉ាកហុងដាឃ្លីក ពណ៌ស ស៊េរីឆ្នាំ២០២១ ពាក់ផ្លាកលេខ ពោធិសាត់ 1M-8428 ប្រព្រឹត្តនៅចំណុចផ្ទះសំណាក់ យីហោ មានលាភ មហាវិថីឈ្នះឈ្នះ ភូមិភ្លូផ្អែម សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ ។ ជនរងគ្រោះមានឈ្មោះ ហេង សីលា ភេទ ប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ ទីលំនៅសង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ មុខរបរ គ្រូបង្រៀន ។ 

ករណីទី២៖ លួចម៉ូតូ ចំនួន ០២គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ឡើងស៊េរីឆ្នាំ២០២២ ពាក់ផ្លាកលេខភ្នំពេញ 1HH-4784 និងម៉ូតូម៉ាក កាវ៉ាសាគី ពណ៌បៃតង ស៊េរីឆ្នាំ២០២១ ពាក់ផ្លាកលេខរដ្ឋ១៣ 1-6265 ប្រព្រឹត្តនៅចំណុចផ្ទះលេខ២០៧ ផ្លូវជាតិលេខ២ ក្រុម៩ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នា២០២៣។ ជនរងគ្រោះឈ្មោះ រ៉េត ភារិទ្ធ ភេទ ប្រុសអាយុ ១៩ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ បុគ្គលិកផ្សារអ៊ីអន១ ។

ករណីទី៣៖ លួចម៉ូតូ ម៉ាកហុងដាប៊ីត ពណ៌ ខៀវ ពាក់ផ្លាកលេខភ្នំពេញ 1KA-4641 ប្រព្រឹត្តនៅចំណុចផ្ទះគ្មានលេខ ផ្លូវលេខ២១៧ ភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៧ ខែមេសា ឆ្នា២០២៣ ។ ជនរងគ្រោះ ឈ្មោះ លុន ភារាក់ ភេទ ប្រុស អាយុ ២៥ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មុខរបរ បុគ្គលិកមីសដា ។ 

នគរបាលបានឲ្យដឹងថា ជនសង្ស័យជាវោរញីឈ្មោល ត្រូវឃាត់ខ្លួន រួមមាន ៖ ទី១- ឈ្មោះ សុរ៉ាន់យ៉ា វិសាល ហៅសាល ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងទី២- ឈ្មោះ តូច ចាន់លី ភេទស្រី អាយុ ២៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិសាមគ្គី សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ 

សម្ភារចាប់យក រួមមាន៖ ម៉ូតូ ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ឡើងស៊េរីឆ្នាំ២០២២ ពាក់ផ្លាកលេខក្លែងក្លាយ កណ្តាល 1T-9235 ចំនួន ០១គ្រឿង របស់ជនរងគ្រោះឈ្មោះ រ៉េត ភារិទ្ធម៉ូតូម៉ាកហុងដាស្កុបពី ពណ៌សផ្កាឈូក ពាក់ផ្លាកលេខភ្នំពេញ 1JH-8045 ចំនួន ០១គ្រឿង ម៉ូតូជិះធ្វើសកម្មភាពម៉ូតូ ម៉ាកហុងដាប៊ិត ពណ៌ខ្មៅ ឆ្នាំផលិត២០២២ ពាក់ផ្លាកលេខ ភ្នំពេញ JC-1949 ម៉ូតូជិះធ្វើសកម្មភាព។ 

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕