2023-05-16 04:05
366


នៅថ្ងៃទី០៨ ខែឧសភាធ្ឆ្នាំ២០២៣ វេលាម៉ោង១៣និង៣០ កម្លាំងជំនាញអធិការនគរបាលក្រុងបានលុងបានចុះបង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ១ករណី នៅចំណុចផ្ទះសំណាក់ម៉េង លីន ស្ថិតនៅភូមិអូរកន្សែង ក្រុងបាលុង ខេត្តរតនគិរី(ដោយវិធានញុះញ៉ុង) ឃាត់ខ្លួនជនសង្ស័យ០២មុខ សញ្ញា។ក្រោមការដឹកនាំសម្របសម្រួលនិតិ វិធីដោយលោក លាង អ៊ូ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត។


☆ជនសង្ស័យទាំង០២នាក់មានអត្តសញ្ញាណ ដូចខាងក្រោម:
១/ ឈ្មោះ គឹម សុខជា ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នរស់នៅភូមិអូរកន្តិល សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។
២/ឈ្មោះ ឆៃ រ៉ាត់ ភេទប្រុស អាយុ៣៨ឆ្នាំ ទីលំនៅសព្វថ្ងៃភូមិអូររមៀត សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។ 
       *អំពីអង្គហេតុ 
  នៅវេលាម៉ោង១៣និង២០នាទីថ្ងៃ០៨ ខែឧសភា ឆ្នាំ២០២៣។  កម្លាំងជំនាញប្រឆាំងគ្រឿងញៀនក្រុងបានលុង បានដាក់ភ្នាក់ងារអោយទូរសព្ទ័ទិញថ្នាំញៀនពីឈ្មោះ គឹម សុខជា ប្រហែល១០នាទីក្រោយមក គឹម សុខជា បានណាត់ជាមួយភ្នាក់ងារយើង អោយយកថ្នាំញៀននៅចំនុចផ្ទះសំណាក់ ម៉េង លីន ស្ថិតនៅភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។មួយសន្ទុះក្រោយមកជនសង្ស័យខាងលើបានមកដល់ហើយយកថ្នាំញៀនអោយភ្នាក់ងារយើង ភ្លាមនោះកំលាំង យើងបានឃាត់ខ្លួនជនសង្ស័យ និងធ្វើការឆែកឆេរឃើញមានថ្នាំញៀនចំនួន២ថង់ធំល្មមក្នុងហោបៅខោ ហើយក៍បាននាំមកអធិការដ្ឋាននគរបាលក្រុងបានលុងដើម្បីសាកសួរបន្ត។បន្ទាប់ពីសួរនាំរួច ជនសង្ស័យបានសារភាពថាថ្នាំញៀនដែលខ្លួនចែកចាយនោះគឺទិញពីឈ្មោះ ឆៃ រ៉ាត់(ហៅវី) នៅម្តុំវត្តភូមិថ្មី។ក្រោយពីស្តាប់ចម្លេីយសារភាពជនសង្ស័យខាងលើរួច កំលាំងជំនាញយើងបានបន្តទៅផ្ទះឈ្មោះ ឆៃ រ៉ាត់ ហៅវី លុះទៅដល់ជនសង្ស័យឃេីញសមត្ថកិច្ចយើងក៍បានរត់គេចទៅព្រៃក្រោយផ្ទះ ហេីយកំលាំងយេីងបានតាមចាប់ជនសង្ស័យបានក្នុងព្រៃក្រោយផ្ទះ និងបាននាំមកមុខផ្ទះវិញនិងបានឆែកក្នុងកញ្ចប់បារីក្បែរអង្រឹង
ក៍ប្រទះឃើញថ្នាំញៀន១កញ្ចប់ធំ។កំលាំងជំនាញបានសួរនាំឈ្មោះ ឆៃ រ៉ាត់ បានសារភាពថាខ្លួនបានទុកថ្នាំញៀន១ថង់តូច និងជញ្ជីង១ ថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួនដាក់ក្នុងថង់ខ្មៅទុកនៅគុម្ភឫស្សីក្រោយផ្ទះ។បន្ទាប់មកកំលាំងបានទៅធ្វើការឆែកឆេរក៏ ប្រទះឃើញដូចចម្លើយរបស់ជនសង្ស័យពិតប្រាកដមែន។ រួចកម្លាំងជំនាញបាននាំជនសង្ស័យឈ្មោះ ឆៃ រ៉ាត់ មកកាន់អធិការដ្ឋានក្រុងបានលុងដើម្បីអនុវត្តន៍និតិវិធីបន្ត។ 
  ☆ វត្ថុតាង សម្ភារៈដកហូតរួមមាន÷
- ម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀនចំនួន០៤កញ្ចាប់(០៣កញ្ចប់ធំ និង០១កញ្ចប់តូច)។
- ទូរស័ព្ទដៃចំនួន០១គ្រឿង(ម៉ាក់ហូវៃពណ៍ខៀវ ចំនួន០១គ្រឿង)។
- ម៉ូតូម៉ាកយ៉ាម៉ាហា អ៊ិចតេ ពណ៌ខៀវ ចំនួន០១គ្រឿង។ប្រភពព៍ត័មានសុំមិនបញ្ជេញ់ឈ្មោះបានស្សឹបប្រាប់អោយអ្នកយកព៍ត័មានយើងដឹងថាជនសង្ស័យដែលជួនដូរនូវសារធតុញៀនមានឈ្មោះ ឆៃរ៉ាត់
ត្រូវបានក្រុមគ្រួសារកំពុងតែរត់ការខ្វែងដៃខ្វែងជើងដើម្បីសុំអោយជននេះមកនៅក្រៅឃុំ  ☆បច្ចុប្បន្នៈ ជនសង្ស័យ រួមទាំងវត្ថុតាងខាងលើត្រូវបានឃាត់ខ្លួន នឹងបញ្ជូនទៅសាលាដំបូងខេត្តរតនគិរី។