2024-01-29 01:01
66

កំពង់ស្ពឺ: ក្មេងប្រុសម្នាក់ត្រូវរថយន្តកិនស្លាប់ភ្លាមៗយ៉ាងអាណោចអធម៌ ខណៈកំពុងដើរតាមផ្លូវត្រូវរថយន្តមួយគ្រឿងបើកបុកនិងកិនពីលើ ហេតុការណ៍ដ៏គួរឲ្យរន្ធត់ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង ២និង៤៥នាទី រសៀលថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២៤ ស្ថិតនៅ ត្រង់ចំណុចផ្លូវលំ ភូមិថ្មគប់ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។
តាមប្រភពព័ត៌មានពីសមត្ថិកិច្ចបានឲ្យដឹងថាក្មេងប្រុសរងគ្រោះមានឈ្មោះអាន រ៉ាឌី           អាយុ ៤ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ។ មុនពេលកើតហេតុមានរថយន្តមួយគ្រឿង ម៉ាក NISSAN DIESL  ពណស ពាក់ស្លាកលេខ ចង្កូតស្តាំ KPS-1910   បើកបរក្នុងទិសដៅពីត្បូងទៅជើង លុះពេលមកដល់ចំណុចកើតហេតុស្រាប់តែជ្រុលទៅបុកនិងកិនកុមាររងគ្រោះបណ្តាលឲ្យស្លាប់ភ្លាមៗយ៉ាងអាណោចអធម៌តែម្តង ។

បន្ទាប់ពីកើតហេតុអ្នកបើកបររថយន្តបង្កបានចុះរត់គេចខ្លួនបាត់បន្សល់ទុកតែរថយន្តនៅនិងកន្លែងកើតហេតុត្រូវបានសមត្ថកិច្ចជំនាញធ្វើការវាស់វែងរួចអូសយកទៅរក្សាទុករង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ ។ចំណែកសពសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារដើម្បីរៀបចំចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។
ក្រោយពេលកើតហេតុរួច អ្នកបើកបររថយន្ត បានរត់គេចខ្លួនបាត់ ចំពោះវត្ថុតាងរថយន្តមួយគ្រឿងខាងលើ បានយកទៅរក្សាទុក ប៉ុស្តិ៍នគរបាលរដ្ឋបាលអមលាំង ដើម្បីចាត់ការតាមនីតិវិធី