2024-01-18 08:01
66

ភ្នំពេញ៖ អគ្គិភ័យមួយបានឆាបឆេះតូបលក់ដូរក្នុងផ្សារពោធិ៍ចិនតុងយ៉ាងសន្ធោរសន្ធៅបង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋនិងអាជីវកររាយការណ៍ទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចុះអន្តរាគមន៍កាលពីវេលាម៉ោង១១និង៥០នាទីព្រឹក ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងភូមិប៉ប្រកខាងជេីង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ 

តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញមានផ្សែងហុយចេញពីតូបលក់មាសផ្នែកខាងលេីយ៉ាងសន្ធោរសន្ធៅភ្លាមនោះបងប្អូនអាជីវករបាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ពន្លត់តែមិនអាចគ្រប់គ្រងបានទេីបរាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យមកអន្តរាគមន៍ភ្លាមៗ។ 

ក្រោយពីទទួលបានព័ត៌មានភ្លាមក្រុមមន្ត្រីបង្ការនិងពន្លត់គ្រោះអគ្គិភ័យជាច្រេីនអង្គភាពបានចុះទៅដល់ចំណុចកេីតហេតុដេីម្បីបាញ់ពន្លត់ទប់ស្កាត់មិនឱ្យរាលដាលដល់តូបផ្សេងទៀត។ 

សមត្ថកិច្ចបានបញ្ជាក់ថា ក្នុងគ្រោះអគ្គិភ័យខាងលេីនេះឆាបឆេះតូបលក់ដូរចំនួន៣តូបរងការខូចខាតសម្ភារៈមួយចំនួន ចំណែកមូលហេតុបណ្តាលមកពីឆ្លងចរន្តអគ្គិសនី៕