2023-07-29 02:07
529

បន្ទាយមានជ័យ៖ រថយន្តសង្គ្រោះបន្ទាន់របស់ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ០១គ្រឿង បាននលកបុកម៉ូតូ ០១គ្រឿង បើកឆ្លងផ្លូវកាត់ផ្លូវមិនប្រយ័ត្នើបណ្តាលឲ្យស្លាប់ម្នាក់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។

 ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងលើផ្លូវជាតិលេខ៥ នៅល្ងាចថ្ងៃទី២៨ ខែកក្តដា ឆ្នាំ២០២៣ ស្ថិតលើផ្លូវវាងក្រុងស្ថិតភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

 សមត្ថកិច្ចបានឲ្យដឹងថា រថយន្តសង្គ្រោះបន្ទាន់ ម៉ាក សាំយ៉ង ព័ត៌សរ ពាក់ស្លាលលេខ នគរបាល២-០៨៤៦ បើកបរក្នុងលឿនលឿនបានបុកម៉ូតូ ០១គ្រឿងឆ្លងផ្លូវពេញទំហឹងបណ្តាលស្លាប់ម្នាក់។ ជនរងគ្រោះមានឈ្មោះ សៀវ រ៉ានុត អាយុ ១៦ឆ្នាំ ស្លាប់ និង ០១នាក់ទៀតរងរបួស។

 សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុមានយុវជន ១ក្រុម មានគ្នីគ្នាប្រមាណ៥ទៅ៦នាក់ជិះម៉ូតូ ០៣គ្រឿង បើកឆ្លងផ្លូវជាតិលេខ៥ ពីត្បូងមកជើងក្នុងនោះម៉ូតូ ០១គ្រឿងជិៈគ្នា ០២នាក់បើកបរក្រោយគេពេលឆ្លងជិតពាក់កណ្តាលផ្លូវមានយុវជនម្នាក់ជិៈខាងក្រោយឃើញឡានជិតមកដល់លោតចុះពីលើម៉ូតូបានរុញម៉ូតូចូលឡានសង្គ្រោះបន្ទាន់ប៉ូលិសដែលកំពុងបើកបរលឿនតាមផ្លូវជាតិលេខ៥ក្នុងទិសដៅពីកើតមកលិចបានបុកពេញទំហឹងបណ្តាលឲ្យជនរងគ្រោះស្លាប់ភ្លាមៗ។

 ក្រោយភ្លាមៗឃើញមន្ត្រីការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានសម្រួលចរាចរណ៍ និងពិនិត្យវាស់វែង ដើម្បីយករថយន្តនិងម៉ូតូដែលគ្រោះថ្នាក់ចរាចរណ៍យកមករក្សាទុកនៃស្នងការនគរបាលខេត្តបន្ទាយមានជ័យដើម្បីធ្វើការដោះស្រាយទៅតាមនីតិវិធីនៃច្បាប់ ។

 បច្ចុប្បន្ន សពជនរងគ្រោះបានប្រគល់ឲ្យក្រុមគ្រួសារសាច់ញាតិដើម្បីធ្វើបុណ្យតាមប្រពៃណី៕