2023-10-16 11:10
256

ខេត្តប៉ៃលិន៖÷ នៅវេលាម៉ោង ១៥និង០៥នាទី ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣  យោងតាមរបាយការណ៍នគរបាលនៃស្នងការដ្ឋានខេត្តបានឱ្យដឹងថានៅលេីផ្លូវក្រាលកៅស៊ូ ត្រង់ចំណុចផ្លូវកោង ស្ថិតក្នុងភូមិខ្លុង សង្កាត់អូរតាវ៉ៅ ក្រុង/ខេត្តប៉ៃលិន មានករណីគ្រោះថ្នាក់ចរាចរណ៍មួយលេីក រវាងម៉ូតូបុកម៉ូតូ បណ្ដាលឱ្យមានមនុស្ស០៤នាក់រងរបួសស្រាល៣នាក់និងធ្ងន់ម្នាក់និងខូចខាតម៉ូតូកម្រិតមធ្យម  ០១គ្រឿង និងស្រាល០១គ្រឿង។

    ភាគីបង្កទី១-ឈ្មោះ ណុល វ៉ាឃីម ភេទប្រុស អាយុ ២១ឆ្នាំ (របួសធ្ងន់ បាក់ជេីងស្ដាំ) បេីកបរម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ផ្លាកលេខបាត់ដំបង1AK-9262 (ខូចខាតស្រាល) បេីកបរក្នុងទិសដៅពីលិចទៅកេីត (លឿន) រស់នៅភូមិកោះ ស្រុកមោងខេត្តបាត់ដំបង ។

   អ្នករួមដំណើរទី២-ឈ្មោះ សន សុីណា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស (របួសស្រាល) មានទីលំនៅភូមិល្វា ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

   ភាគីរងគ្រោះទី៣-ឈ្មោះ យូ ប៊ុនសេង ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករសំណង់ (របួសស្រាល) មានទីលំនៅភូមិភ្នំសំពៅ ឃុំភ្នំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង បេីកបរម៉ូតូម៉ាកហុងដាឌ្រីម ពណ៍ខ្មៅ ស៊េរីឆ្នាំ២០១៣ (ម៉ូឡេីងតែម) ពាក់ផ្លាកលេខបាត់ដំបង 1M-7455  បើកបរទិសដៅពីកេីតទៅលិច។

    អ្នករួមដំណើរទី៤-ឈ្មោះ សេង ធា ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរកម្មករ (របួសស្រាល) មានទីលំនៅភូមិភ្នំសំពៅ ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។

ភាគីទាំងសងខាងត្រូវបានរថយន្ដសង្គ្រោះ ដឹកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។

   សមត្តកិច្ចនគរបាលបានបន្តថា÷

ករណីនេះមូលហេតុដោយកត្តាមនុស្សបេីកបរក្នុងល្បឿនលឿន មិនគោរពផ្លូវអាទិភាព ដោយភាគីបង្កចេញពីទឹកធ្លាក់ ដល់ចំណុចផ្លូវកោងខ្លាំង ជ្រុលចូលផ្លូវអាទិភាពរបស់ភាគីរងគ្រោះ។

ករណីនេះ កម្លាំងជំនាញការិយាល័យនគរបាលចរាចរណ៍នៃស្នងការដ្ឋានខេត្ត បានយកវត្ថុតាងទៅរក្សាទុក រង់ចាំការដោះស្រាយនៅពេលក្រោយ៕